Connect with us

ដឹងអត់ អាមេរិក កប់ប្រេងនៅជម្រៅ១គ.ម ដើម្បីអ្វី?

ដឹងអត់ អាមេរិក កប់ប្រេងនៅជម្រៅ១គ.ម ដើម្បីអ្វី?

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកអាចនឹងបើកទ្វាររូងក្រោមដីស្ដុកប្រេងឥន្ធនៈ ដើម្បីផ្គត់ផ្គង់ទីផ្សារអាមេរិក ដែលកំពុងរងផលប៉ះពាល់ដោយសារការឡើងថ្លៃប្រេង។ លោកប្រធានាធិបតី ចង់សំដៅទៅលើរូងស្ដុកប្រេងក្រោមដីចំនួន ៤ ទីតាំង នៅរដ្ឋតិកសាស និងរដ្ឋលូអ៊ីស៊ីណា ដែលមានបរិមាណស្តុកសរុប ៦៤០លានបារ៉ែល។

រូងស្តុកប្រេងក្រោមដីដែលធំជាងគេបំផុតនៅលើពិភពលោកទាំងនេះ មានជម្រៅ ១គីឡូម៉ែត្រ ដែលវាអាចមានសមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈនៅក្នុងទីផ្សារអាមេរិក បានរយៈពេល ៩០ថ្ងៃ។ ហេតុអ្វីអាមេរិក ស្តុកប្រេងនៅរូងក្រោមដីជម្រៅ១គ.ម?

ប្រេងឥន្ធនៈ ត្រូវបានស្តុកក្នុងរូងក្រោមដីសិប្បនិម្មិត ដែលមានផ្ទុកសារធាតុអំបិល។ វិធីសាស្ត្រនេះ ប្រើប្រាស់ការចំណាយទាប ជាងការស្តុកនៅលើផ្ទៃដី ហើយមានសុវត្ថិភាពជាង។ ការស្តុកក្រោមដីនេះ ជួយមិនឱ្យប្រេងលេចធ្លាយថែមទៀតផង។

ការលើកឡើងពីការបូមប្រេងបម្រុងពីរូងក្រោមដីនេះ គឺបន្ទាប់ពីទីផ្សារផ្គត់ផ្គង់ប្រេងដ៏ធំមួយនៅលើពិភពលោក ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានរងការវាយប្រហារបំផ្ទុះទៅលើរោងចក្រចម្រាញ់ប្រេងកាលពីពេលថ្មីៗនេះ។

សូមជម្រាបថា ក្រោមច្បាប់របស់អាមេរិក ប្រធានាធិបតីអាមេរិក អាចចេញបញ្ជាឱ្យបើករូងក្រោមដីស្តុកប្រេង ដើម្បីផ្គត់ផ្គង់ទីផ្សារអាមេរិកបាន ដរាបណា មានការប៉ះពាល់ធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ប្រេង។ របាយការណ៍ឆ្នាំ២០១៨ បានឱ្យដឹងថា ប្រជាជនទូទាំងសហអាមេរិក ក្នុងមួយថ្ងៃ ប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ ២០,៥លានបារ៉ែល៕

 

ប្រភព៖ Zing

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.