Connect with us

AFC U16៖ ៥គូមានក្រុមស៊ុតគូប្រកួត ១០គ្រាប់ឡើង ឯកម្ពុជា ចាញ់ម៉ាឡេស៊ី ៧-០

ស៊ីគ្នាសាហាវណាស់!

បរទេស៖ កម្ពុជា បានបើកឆាកប្រកួតចាញ់ ម៉ាឡេស៊ី ដោយលទ្ធផល ៧-០ នៅវគ្គជម្រុះ ពានរង្វាន់កម្រិតអាស៊ី AFC U16 Championship 2020 ដែលប្រទេសឡាវ ធ្វើជាម្ចាសផ្ទះ។ កម្ពុជា ហាក់នៅមានកម្រិតធៀបទៅនឹងក្រុមម៉ាឡេស៊ី ក្នុងឈុត U16 នេះ។

ក្រឡេកទៅមើលការប្រកួតនៅពូលដទៃវិញ គេសង្កេតឃើញមាន ៥គូ បានស៊ុតបញ្ជូលទីគ្នាលើសពី ១០គ្រាប់។ អ៊ីរ៉ង់ លត់ ម៉ាល់ឌីវ ដោយលទ្ធផល ១៣-០, យេមែន លត់ ប៊ូតាន ១០-១, កូរ៉េខាងត្បូង បំបាក់ ឆាយនីសតៃប៉ិ ១០-០ និង កូរ៉េខាងជើង លត់ កោះ Guam យ៉ាងចាស់ដៃ ដោយលទ្ធផល ១៦-០។ ចំណែក ឥណ្ឌូណេស៊ី បានបំបាក់ក្រុមកោះម៉ារីណាភាគខាងជើង ក្នុងលទ្ធផល ១៥-១ ។

សូមជម្រាបថា កម្ពុជា ស្ថិតនៅពូល J ជាមួយ ជប៉ុន ម៉ាឡេស៊ី និង ឡាវ។ ប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវជួប ជប៉ុន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៣រសៀល៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.