Connect with us

Zenit St Petersburg ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ ដែលទើបចេញពីពន្ធនាគារ

Zenit St Petersburg ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ ដែលទើបចេញពីពន្ធនាគារ

រុស្ស៊ី៖ ក្លិបរុស្ស៊ី Zenit St Petersburg បានចុះហត្ថលេខាឡើងវិញជាមួយកីឡាករ Aleksandr Kokorin បន្ទាប់ពីគាត់ត្រូវបានដោះលែងពីពន្ធនាគារ ហើយខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះ បានចុះកុងត្រា រហូតដល់ដំណាច់រដូវកាល។

Kokorin បានជាប់ពន្ធនាគារ កាលពីខែឧសភា បន្ទាប់ពីត្រូវបានគេរកឃើញថា មានកំហុសពីបទវាយប្រហារមន្ត្រីក្រសួងពាណិជ្ជកម្មដោយកៅអី និងវាយដំអ្នកបើកបរកាលខែតុលាឆ្នាំ២០១៨ ។

ខ្សែប្រយុទ្ធរូបនេះ ត្រូវបានគេដោះលែងមុនពេល ដោយសារការប្តឹងឧទ្ធរណ៍បានជោគជ័យ និងត្រូវបានដោះលែងនៅថ្ងៃអង្គារ។ មេធាវីលោក Yuri Padalko បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS កាលពីដើមខែនេះថា កីឡាករ នឹងត្រលប់ទៅលេងបាល់ទាត់វិញធម្មតា៕

ប្រភព៖ trollkhmer

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.