Connect with us

ទីបំផុតបេក្ខជនពិការភ្នែក Kodi Lee ក្លាយជាម្ចាស់ពាន America’s Got Talent

បទ “You Are The Reason” ពិរោះណាស់(មានវីដេអូ)

អាមេរិក៖ ដូចទស្សនិកជនបានស្គាល់ពីបេក្ខជនពិការភ្នែក Kodi Lee ដែលទទួលបានប៊ូតុងមាសពីគណៈកម្មការ ក្នុងកម្មវិធី America’s Got Talent ហើយថា មានទេពកោសល្យប៉ុណ្ណា ទោះបីជា Kodi មើលមិនឃើញមែន ប៉ុន្តែបេក្ខជនដែលមានវ័យ២២ឆ្នាំរូបនេះ បានឆក់យកបេះដូងអ្នកទស្សនាជាច្រើន ដោយសារការច្រៀង និង លេងព្យាណូ យ៉ាងលន្លង់លន្លោចលើឆាកប្រឡងដ៏ធំ។

ក្នុងការប្រលងវគ្គបញ្ចប់កាលពីថ្ងៃអង្គារកន្លងទៅនេះ Kodi ប្រៀបដូចជាការសម្តែងពីតារាចម្រៀងអាជីពដូច្នោះ ក្នុងចំណោមបេក្ខជនដែលសុទ្ធសឹងតែជាអ្នកទទួលបានប៊ូតុងមាស បានបញ្ចេញសមត្ថភាពយ៉ាងល្អ។ ទីបំផុត Kodi ដែលជាបេក្ខជនទទួលបានការគាំទ្រជាងគេតាំងពីវគ្គដំបូង ក៏ក្លាយជាម្ចាស់ពាន America’s Got Talent សម្រាប់រដូវកាលទី១៤នេះ ដែលលោកបានលើកយកបទ “You are the reason” មកប្រកួត។

ភាពជោគជ័យនេះ ធ្វើឱ្យ Kodi មានអារម្មណ៍សប្បាយរីករាយជាខ្លាំង ហើយនៅពេលដែលសួរថា តើប្រាក់ដែលឈ្នះពីការប្រកួតចំនួន ១លានដុល្លារ Kodi នឹងយកទៅធ្វើអ្វី? Kodi បានឆ្លើយថា គេ នឹងយកទៅទិញហ្រ្គែនព្យាណូគ្រប់ពណ៌៕

 

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.