Connect with us

Victor Lindelof បន្តកិច្ចសន្យាថ្មី ដល់ឆ្នាំ ២០២៤ ជាមួយនឹងក្រុមបិសាចក្រហម

Victor Lindelof បន្តកិច្ចសន្យាថ្មី ដល់ឆ្នាំ ២០២៤ ជាមួយនឹងក្រុមបិសាចក្រហម

អង់គ្លេស ៖ ខ្សែការពារ Victor Lindelof របស់ក្រុមបិសាចក្រហម Manchester United បានបន្តកុងត្រាថ្មីរហូតដល់រដូវក្តៅឆ្នាំ២០២៤ ជាមួយនឹងជម្រើសបន្ថែមមួយឆ្នាំទៀត។

កីឡាករសញ្ជាតិស៊ុយអែត វ័យ ២៥ឆ្នាំ បានបង្ហាញខ្លួនចំនួន ៧៤ប្រកួត សម្រាប់ក្លិបចាប់តាំងពីចូលរួមពី Benfica ក្នុងតម្លៃ ៣១លានផោន កាលពីខែមិថុនាឆ្នាំ ២០១៧។

Lindelof បាននិយាយថា៖ «ចាប់តាំងពីថ្ងៃដែលខ្ញុំបានមកដល់ Old Trafford គឺមានអារម្មណ៍ដូចជាផ្ទះរបស់ខ្ញុំដែរ។ ខ្ញុំរីកលូតលាស់គួរឱ្យកត់សម្គាល់ទាំងក្នុងនាមជាកីឡាករម្នាក់ និងជាមនុស្សម្នាក់ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ»។

Victor Lindelof គឺជាកីឡាករទី២ របស់ក្រុមបិសាចក្រហមដែលបានប្តេជ្ញាអនាគតរបស់ពួកគេចំពោះក្លិបនៅសប្តាហ៍នេះ បន្ទាប់ពីអ្នកចាំទី David de Gea បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយកាលពីថ្ងៃចន្ទ៕

trollkhmer

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.