Connect with us

ឈិត សុវណ្ណបញ្ញា បង្អួតសម្រស់គ្នាជាមួយ ទេព បូព្រឹក្ស នៅឈុតប្រពៃណីខ្មែរក្នុងថ្ងៃកាន់បិណ្ឌ

ឈិត សុវណ្ណបញ្ញា បង្អួតសម្រស់គ្នាជាមួយ ទេព បូព្រឹក្ស នៅឈុតប្រពៃណីខ្មែរក្នុងថ្ងៃកាន់បិណ្ឌ

ភ្នំពេញ៖ ក្នុងថ្ងៃភ្ជុំបិណ្ឌ វេនកាន់បិណ្ឌទី៦ ប្រិយមិត្តប្រហែលជាបានឃើញតារាចម្រៀង តារាសម្តែងជាច្រើនបានទៅទីវត្តអារាមតាមគ្រួសាររៀងៗខ្លួន ព្រមទាំងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីសុំនូវក្តីសុខដល់ក្រុមគ្រួសារ និងឧទ្ទិសកុសលផលបុណ្យដល់ជីដូនជីតា ដែលបានចែកស្ថានទៅលោកខាងមុខ។

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ក៏មានតារាចម្រៀងពីរដួងបានស្លៀកពាក់់សម្លៀកបំពាក់បែបប្រពៃណីទៅវត្តនៅក្នុងថ្ងៃកាន់បិណ្ឌដូចជា កញ្ញា ឈិត សុវណ្ណបញ្ញា និង កញ្ញា ទេព បូព្រឹក្ស ប្រិយមិត្តបានឃើញសរសើរមិនដាច់ពីមាត់ នៅឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរ សម្រាប់រដូវភ្ជុំបិណ្ឌ ពិតជាស្រស់ស្អាតខ្លាំងណាស់ ។

ទស្សនិកជនធ្លាប់តែឃើញអ្នកទាំងពីរស្លៀកពាក់តែបែបយុវវ័យ ប៉ុន្តែលើកនេះពិតជាប្លែកខ្លាំងណាស់ សម្រាប់ទស្សនិកជន ពេលដែលឃើញកញ្ញា ឈិត សុវណ្ណបញ្ញា និង កញ្ញា ទេព បូព្រឹក្ស គ្រងនៅឈុតប្រពៃណីខ្មែរមួយនេះ ព្រមទាំងអមជាមួយភាពល្បីល្បាញរបស់គាត់ផងនោះ ក៏មានប្រិយមិត្តជាច្រើនគាំទ្រជាខ្លាំង ហើយលាន់មាត់សរសើរថា ពិតជាស្រស់ស្អាតណាស់ Idol៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.