Connect with us

វីដេអូបង្ហាញពីទេសភាពកម្ពុជាដ៏ស្រស់ត្រកាលពីទឹកដីអង្គរសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរមកកម្ពុជាឱ្យច្រើនជាងមុន

វីដេអូ I am Angkor Wat បានទទួលអ្នកទស្សនាច្រើនណាស់(មានវីដេអូ)

សង្គម៖ ទន្ទឹមនឹងភ្ញៀវទេសចរណ៍អន្តរជាតិកំពុងធ្លាក់ចុះយ៉ាងគំហុក ទើបក្រុមយុវជនស្ម័គ្រមចិត្តខ្មែរដែលមានដូចជាលោក Tim Pek Sophanich Sam, Choeurn Sem Reak Sa និង Ly Record ក្រោមឈ្មោះផលិតកម្ម Transparent Pictures សហការជាមួយ Sonya Film និង First Life Mediaបានបង្កើតវីដេអូមួយឡើងបង្ហាញពីទេសភាពប្រទេសកម្ពុជាបង្ហាញយ៉ាងច្បាស់ពីសម្រស់ប្រទេសកម្ពុជាដែលសម្បូរទៅដោយធនធានធម្មជាតិដូចជាសមុទ្រ ជ្រោះ ព្រៃភ្នំ និង ប្រាសាទជាច្រើនដែលបានចំណាយពេលវេលាក្នុងការថតប្រមាណ១ថ្ងៃកន្លះសម្តែងដោយ Tibpisidereasey Rith។

គោលបំណងក្នុងការបង្កើតវីដេអូនេះឡើងដោយសារពួកលោកចង់ផ្សព្វផ្សាយនូវវប្បធម៌ អរិយធម៌ ព្រមជាមួយនឹងសម្បត្តិធម្មជាតិក្នុងប្រទេសកម្ពុជាទៅដល់ពិភពលោកឱ្យស្គាល់កាន់តែច្រើន ហើយរាល់ពេលទំនេរពីការងារ លោក Tim Pek តែងមកទស្សនាប្រទេសកំណើតខ្លួន និង ផ្តិតយករូបភាពដើម្បីសន្សំទុកចងក្រងជាឯកសារសម្រាប់កូនចៅជំនាន់ក្រោយ និង កូនខ្មែរដែលរស់នៅលើទឹកដីក្រៅប្រទេសឱ្យបានឃើញ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.