Connect with us

Pep Guardiola សរសើរ Fernandinho រឿងលេងនៅតំបន់ការពារកណ្ដាល

Pep Guardiola សរសើរ Fernandinho រឿងលេងនៅតំបន់ការពារកណ្ដាល

អង់គ្លេស៖ លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City បាននិយាយថា លោកមិនដែលមានការសង្ស័យលើ Fernandinho លេងនៅតំបន់ការពារឡើយ បន្ទាប់ពីការបង្ហាញខ្លួនយ៉ាងរឹងមាំក្នុងជ័យជម្នះ ៣-០ នៅឯ Shakhtar Donetsk ។

ការរងរបួសចំពោះ John Stones និង Aymeric Laporteបានបន្សល់ទុកខ្សែការពារកណ្ដាលតែ១រូបប៉ុណ្ណោះ គឺ Nicolas Otamendi ប៉ុន្តែខ្សែបម្រើ Fernandinho បានហ្វឹកហាត់ជាខ្សែការពារនៅរដូវកាលនេះ ហើយមើលទៅដូចជាមិនជាមានបញ្ហាក្នុងការប្ដូរតួនាទីនៅអ៊ុយក្រែន។

លោក Guardiola បាននិយាយថា៖ «នោះហើយជាមូលហេតុដែល Fernandinho សំខាន់សម្រាប់យើង។ យើងមិនមានជម្រើសច្រើនទេ។ ខ្ញុំគិតថា គាត់ជាមនុស្សតែម្នាក់គត់ដែលខ្ញុំមាននៅខ្សែការពារកណ្តាល។ កីឡាករផ្សេងទៀតអាចលេងបានក្នុងជំហរនោះ ប៉ុន្តែ Fernandinho គឺជាកីឡាករឆ្លាត។ ពិតណាស់គាត់មានបទពិសោធ និងបុគ្គលិកលក្ខណៈជាច្រើន» ៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.