Connect with us

Zidane និយាយពីមូលហេតុដែល Real ចាញ់ធ្ងន់-កនៅទឹកដីបារាំង

Zidane និយាយពីមូលហេតុដែល Real ចាញ់ធ្ងន់-កនៅទឹកដីបារាំង

អេស៉្បាញ៖ លោក Zinedine Zidane បានសម្តែងការខកចិត្ត បន្ទាប់ពី Real Madrid ត្រូវបាន PSG ផ្តួលនៅក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League របស់ពួកគេនៅឯទឹកដីបារាំង។

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្រុមស្ដេច កីឡាករ Angel di Maria និង Thomas Meunier បានធ្វើឱ្យក្រុមរបស់Thomas Tuchel រីកមុខមាត់ និងដណ្តើមបាន ៣ ពិន្ទុនៅឯ Parc des Princes ។

លោក Zidane បាននិយាយថា៖ « ពួកគេពូកែជាងយើងនៅគ្រប់ផ្នែកទាំងអស់ ទាំងក្នុងការលេង ទាំងនៅតំបន់កណ្តាល ហើយអ្វីដែលធ្វើឱ្យខ្ញុំរំខានបំផុតនោះគឺសំពាធនៅលើទីលាន ។ ពួកគេពូកែបង្កើតឱកាស ហើយនោះមិនមែនជាអ្វីដែលធ្វើឱ្យខ្ញុំព្រួយបារម្ភនោះទេ គឺសំពាធ និងការតាំងចិត្តនៅកម្រិតខ្ពស់នៃការប្រកួតនេះ។

កាន់តែអាក្រក់ជាងការចាញ់ទៀតនោះគឺ Real បានស៊ុតមិនចំគោលដៅសូម្បី១ជើង ធ្វើឲ្យពួកគេជាប់កំណត់ត្រាអាក្រក់បំផុតលើកដំបូងក្នុង៥៧៨ប្រកួតចុងក្រោយ៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.