Connect with us

ស្រាយចម្ងល់ ទាក់ទងនឹងការចាក់សោកង់ឡាននៅតាមផ្លូវ

ស្រាយចម្ងល់ ទាក់ទងនឹងការចាក់សោកង់ឡាននៅតាមផ្លូវ

ភ្នំពេញ៖ អាជ្ញាធរបានឱ្យដឹងថា ករណីចាក់សោកង់រថយន្ត នៅតាមផ្លូវ ដែលត្រូវបានប្រជាពលរដ្ឋ បង្ហោះរូបចែកចាយនៅលើបណ្ដាញទំនាក់ទំនងសង្គម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ គឺអនុវត្តលើរថយន្តដែលចតគ្មានសណ្តាប់ធ្នាប់តាមផ្លូវ មិន គោរពស្លាកសញ្ញាចរាចរណ៍ និងចតបញ្ច្រាសទិស ឬចតលើផ្លូវតូចចង្អៀត ដោយសារតែម្ចាស់រថយន្តមិននៅនឹងកន្លែង។

កងកម្លាំងសណ្តាប់ចរាចរណ៍ តាមខណ្ឌទាំង ១៤ ក៏ដូចជាកម្លាំងសមត្ថកិច្ចក្រុង នឹងស្ទូចរថយន្តទាំងនោះ មកស្នងការដ្ឋាននគរបាលដើម្បីអប់រំផាកពិន័យទៅតាមច្បាប់។

លោក អែម សម្បត្តិ នាយការិយាល័យសណ្ដាប់ធ្នាប់ចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា វិធានការនេះ គឺដើម្បីធ្វើឱ្យម្ចាស់រថយន្ត រាងចាល ហើយសមត្ថកិច្ច នឹងអប់រំពួកគាត់ពីបញ្ហាចរាចរណ៍។ លោកបន្តថា អភិបាលរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យមានបញ្ហាសណ្តាប់ធ្នាប់តទៅទៀតទេ កុំឱ្យមហាជនរិះគន់លើបញ្ហានេះ ហើយការងារសណ្តាប់ធ្នាប់ គឺធ្វើលើផ្លូវទាំងតូចទាំងធំ ក្នុងរាជធានីភ្នំពេញ៕

អត្ថបទ៖ គន្ធ តារាវិឆ័យ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.