Connect with us

ប្លែកស្រស់ស្អាតសម្រាប់ កញ្ញា ម៉ាក់ សែនសូនីតា នៅពេលគ្រងឈុតអប្សរាអង្គរ

ឈុតបុរាណនាម័យអង្គរ ពិតជាស្រស់ស្អាតខ្លាំងណាស់

ភ្នំពេញ៖ តារាសម្តែងដែលជោគជ័យទាំងសិល្បៈ និងជំនួញរកស៊ី កំពុងតែបញ្ចេញសម្រស់ដ៏ស្អាតដែលមានភាពទាក់ទាញ ធ្វើឱ្យមិត្តយុវវ័យឈ្លក់វង្វេងជាមួយសម្រស់ដ៏ស្រស់សោភារបស់គាត់។ កញ្ញា ម៉ាក់ សែនសូនីតា បានធ្វើឱ្យប្រិយមិត្តដែលគាំទ្រកញ្ញាស្ងើចសរសើរគ្រប់គ្នា នៅពេលដែល ម៉ាក់ សែនសូនីតា គ្រងនៅឈុតអប្សរាអង្គររបស់ខ្មែរ មើលពិតជាស្រស់ស្អាត ហើយក៏ជាលើកស្ទួយកិត្តិយសរបស់សម្លៀកបំពាក់បុរាណរបស់ខ្មែរ ដែលប្រទេសជាច្រើនមិនដែលមានដូចជាប្រទេសកម្ពុជា។

កញ្ញា ម៉ាក់ សែនសូនីតា មួយរយៈហាក់បីដូចជាមានភាពមមាញឹកជាច្រើនជាមួយការថតស្ពត ក៏ដូចជាជំនួញរកស៊ីតូចធំផងដែរ។ កញ្ញា ម៉ាក់ សែនសូនីតា ក៏នឹងមានដំណឹងនៅក្នុងពេលឆាប់ៗនេះ ដែលប្រិយមិត្តទន្ទឹងរង់ចាំថា ពេលណាកញ្ញាចូលរោងការ។ ការគ្រងឈុតបុរាណនាសម័យអង្គរ របស់កញ្ញា ម៉ាក់ សែនសូនីតា ក៏បានឆ្លុះបញ្ចាំងឱ្យប្អូនៗជំនាន់ក្រោយបានស្គាល់កាន់តែច្បាស់ថានេះជាឈុតបុរាណរបស់ខ្មែរនាសម័យអង្គរ គឺពិតជាស្រស់ស្អាត គ្មានគូប្រៀប៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.