Connect with us

មេ Facebook ជួបលោកដូណាល់ ត្រាំ ខណៈមានការស្នើឱ្យលក់ Instagram, WhatsApp

ពិតជាខ្លាំងមែន!

វ៉ាស៊ីនតោន៖ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook បានចូលជួបលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសេតវិមាន ដើម្បីពិភាក្សាពីការគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់ នៅបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន។ បន្ទាប់ពីទៅសេតវិមាន មេ Facebook ក៏បានបន្តដំណើរទៅកាន់វិមានព្រឹទ្ធសភាអាមេរិក ដើម្បីជួបជាមួយសមាជិកព្រឹទ្ធសភា ដែលបានទាមទារឱ្យ Facebook លក់បណ្ដាញសង្គម Instagram និង WhatsApp ។

លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook ត្រូវបានសួរសំណួរពីអ្នកសារព័ត៌មាន តែលោកបដិសេធក្នុងការឆ្លើយនឹងសំណួរទាំងឡាយ។ ក្រោយជំនួបជាមួយ Mark សមាជិកព្រឹទ្ធសភាអាមេរិក លោក Josh Hawley បានថ្លែងដូច្នេះថា៖ “ខ្ញុំប្រាប់គាត់ បើលោកយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាទិន្នន័យ លក់ WhatsApp និង Instagram ទៅ”។ លោកបន្តថា សំណើរបស់លោក មិនត្រូវបានទទួលពីមេ Facebook ឡើយ។

គួររំឭកថា Facebook បានយល់ព្រមបង់ប្រាក់ពិន័យ ៥ពាន់លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងការធ្វើឱ្យលេចធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់៕

ប្រភព៖ Straits Times

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.