Connect with us

នាយករដ្ឋមន្ត្រីសង្ហាររបស់កាណាដា រងការរិះគន់រឿងរើសអើងពណ៌សម្បុរ

គួរឱ្យគោរពដែលលោក បានចេញមកបកស្រាយយ៉ាងដូច្នេះ

កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានសុំទោសជាសាធារណៈ ជាលើកទី២ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ចំពោះការបែកធ្លាយរូបថតរបស់លោក ដែលបានតុបតែងមុខ ជាជនស្បែកខ្មៅ។

រូបថត របស់លោក Trudeau កាលពីអាយុ ២៩ឆ្នាំ ត្រូវបានថតក្នុងពិធីជប់លៀងមួយ នៅសាលា West Point Grey Academy កាលពីឆ្នាំ២០០១។ កាលពីថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រីកាណាដា បានសុំទោសចំពោះការតុបតែង និងសម្លៀកបំពាក់ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ។ លោកទទួលស្គាល់ថា ទង្វើនេះ មិនអាចទទួលយកបានឡើយ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា គាត់នឹងទទួលបានការអភ័យទោសពីប្រជាជនទាំងឡាយ។

រូបថតរបស់លោក បានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកនយោបាយជាច្រើនរូប ព្រោះជាការប្រមាថលើជាតិសាសន៍ដទៃ។ ហេតុការណ៍នេះ បានកើតឡើង ស្របពេលកាណាដា កំពុងបើកយុទ្ធនាការឃោសនាបោះឆ្នោត ហើយលោក Trudeau កំពុងត្រៀមស្វែងរកសំឡេងឆ្នោត ដើម្បីបន្តដឹកនាំប្រទេសមួយអាណត្តិទៀត៕

 

ប្រភព៖ Business Insider

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.