Connect with us

“ខ្យល់ក្តក់ទឹកជន់” ចាន់ សុផារ៉ា ពិតជាក្តក់យកអារម្មណ៍ពុកម៉ែបងប្អូនក្នុងឱកាសភ្ជុំបិណ្ឌនេះមែន

បើបានស្តាប់បទ “ខ្យល់ក្តក់ទឹកជន់” ប្រាកជានឹកដល់ស្រុកកំណើត(មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងដែលកំពុងតែទទួលបានការចាប់អារម្មណ៌ពីសំណាក់មហាជនជាច្រើននៅបទចម្រៀងចង្វាក់បែបស្រុកស្រែ ជាពិសេសបទចម្រៀង “ខ្យល់ក្តក់ទឹកជន់” ពិតជាក្តក់យកអារម្មណ៍ពុកម៉ែបងប្អូន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលមកនៅពេលខាងមុខនេះ។

តារាចម្រៀង ចាន់ សុផារ៉ា ដើមកំណើតក្នុងខេត្តកំពង់ចាម ភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ម្នាក់នេះបានរៀបរាប់ប្រាប់ក្រុមការងារ MYTV PLUS ថា “ខ្ញុំបាទចូលចិត្ត វិស័យសិល្ប: តាំងពីខ្ញុំនៅក្មេងមក ហើយរាល់ថ្ងៃខ្ញុំតែងតែហាត់ច្រៀងនៅផ្ទះ និង ច្រៀងតាមកម្មវិធីមួយចំនួន ដូចជា៖ ពិធីមង្គលការ ឡើងគេហដ្ឋាន ខួបកំណើតនៅក្នុងភូមិរបស់ខ្ញុំជាដើម” ។

ថ្មីៗនេះ តារាចម្រៀង លោក ចាន់ សុផារ៉ា ក៏បានចេញនៅបទចម្រៀងថ្មីៗជាច្រើន ដូចជាបទ “ខ្យល់ក្តក់ទឹកជន់” របស់ “Channel JB Pictures” ដែលបានបង្ហោះតាមប្រព័ន្ធ Youtube ដែលមានឈ្មោះថា “JB Pictures Official Channel” ប្រិយមិត្តអាចចូលទស្សនានៅវីដេអូ MV ដែលដឹកនាំសម្តែង និងទំនុកច្រៀងដោយ លោក វន បូរិន ពិតជាពិរោះរណ្តំចិត្ត នៅពេលបានស្តាប់បទចម្រៀងមួយនេះ។ ទាំងនេះជាភាពជោគជ័យមួយរបស់តារាចម្រៀង លោក ចាន់ សុផារ៉ា ដែលជាតារាមួយដួងដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.