Connect with us

ញាក់សាច់ជាមួយវីដេអូ Review លក់ក្តារមឈូសនៅថៃ

មានតែគេ Review ឡាន និងទូរស័ព្ទស្រាប់តែវីដេអូមួយនេះ Review មឈូស

ថៃ៖ ធ្លាប់តែឃើញការផ្សព្វផ្សាយម្ហូបអាហារ និង របស់របរប្រើប្រាស់ ឥឡូវលោកអ្នកអាចក្រឡេកមើលពីពាណិជ្ជកម្មមួយនៅប្រទេសថៃដែលផ្សព្វផ្សាយលក់ក្តារមឈូសម្តង។ ពាណិជ្ជកម្មដែលបរិយាយពីក្តារមឈូសជាច្រើនបែបបូករួមនឹងក្បាច់រចនាស្អាតៗជាមួយនឹងតម្លៃចន្លោះពី១៥០-៤០០ ដុល្លារទៅតាមម៉ូតនោះ បានលេចចេញជាវីដេអូឃោសនារៀបរាប់ពីម៉ូតក្តារមឈូសខាងក្នុងប្រកបដោយផាសុកភាព និង ក្បាច់ខាងក្រៅយ៉ាងប្រណិត។

វីដេអូបង្ហោះ និង សម្តែងដោយបុរសម្នាក់ដែលមានគណនីយហ្វេសបុកឈ្មោះ Nonts Khawpod-on បានទាក់ទាញចំនួនអ្នកលេងហ្វេសបុកជាច្រើនឱ្យចូលទស្សនាដោយសារសម្តែងគេងនៅក្នុងក្តារមឈូសពិតៗលាយឡំជាមួយនឹងកាយវិកា និង វោហាបែបកំប្លែងៗទៀតនោះ ធ្វើឱ្យលោក Nonts កំពុងទទួលបានការចាប់អារម្មណ៍នៅប្រទេសថៃ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.