Connect with us

“ហេតុអ្វីអ្នកបោះបង់ខ្ញុំ” អ្នកណាធ្វើឱ្យ កញ្ញា ឡុង រតនា ឈឺចិត្តដល់ម្លឹង

ស្របពេលកំពុងស្រឡាញ់ បែរជាបោះបង់គាត់ចោល

ភ្នំពេញ៖ តារាចម្រៀង កញ្ញា ឡុង រតនា ត្រូវបានបុរសម្នាក់បោះបង់ ក្រោយបុរសនោះប្រែចិត្តទៅស្រឡញ់អ្នកថ្មី ពិតជាធ្វើឱ្យកញ្ញា ឈឺចាប់ស្ទើរប្រេះទ្រូង មិនគួរធ្វើបែបនេះនោះឡើយ។ កញ្ញា ឡុង រតនា ទើបតែចេញនៅបទថ្មីមួយដ៏មានអត្ថន័យពិរោះរណ្តំចិត្ត ពិសេសមិត្តនារីៗ បទដែលកញ្ញាទើបតែចេញថ្មីរបស់ខ្លួននោះ កំពុងមានភាពទាក់ទាញយ៉ាងខ្លាំង នៅបទចម្រៀង “ហេតុអ្វីអ្នកបោះបង់ខ្ញុំ” ពិតជាចាក់ដោតខ្លាំងណាស់។

តារាចម្រៀង ឡុង រតនា ក៏កំពុងតែរៀបចំនៅបទថ្មីៗបន្ថែមទៀត ហើយមួយរយៈនេះកញ្ញា ក៏មានភាពមមាញឹកក្នុងការចូលរួមជាមួយកម្មវិធីជាច្រើន របស់ស្ថានីយទូរទស្សន៍ MYTV និង CTN ។ បទចម្រៀង “ហេតុអ្វីអ្នកបោះបង់ខ្ញុំ” ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើនសរសើរតៗគ្នាថាពិតជាពិរោះណាស់។ កញ្ញា ឡុង រតនា ក៏មានពាក្យខ្លះផ្ញើជូនហ្វេនរបស់ថា “មនុស្សពីនាក់តែងតែសន្យាថាស្រលាញ់គ្នាមិនចោលគ្នា តែចុងក្រោយគេក៏ត្រូវចាកចេញពីយើង ទាំងដែលយើងកំពុងតែស្រឡាញ់ អគុណអ្នក ដែលចូលមកជិវិតខ្ញុំ ឱ្យខ្ញុំស្គាល់ពាក្យថាស្រឡាញ់ និងឈឺចាប់ អ្នកណាខ្លះជួបអារម្មណ៍បែបនេះ?”៕

 

សូមទស្សនាវីដេអូ៖

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.