Connect with us

ព្យាករណ៍ EPL៖ Chelsea ទល់នឹង Liverpool

ព្យាករណ៍ EPL៖ Chelsea ទល់នឹង Liverpool

អង់គ្លេស៖ ក្រុមតោខៀវ Chelsea នឹងបើកទ្វារកីឡដ្ឋានស្វាគមន៍ក្រុមហង្សក្រហម Liverpool ក្នុងការប្រកួតសប្ដាហ៍ទី៦ ក្របខណ្ឌ English Premier League នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០:៣០ នាទីយប់ (ម៉ោងនៅកម្ពុជា)។

ប្រកួតសប្ដាហ៍ទី៥ របស់ក្រុមទាំងពីរ៖

-Wolves ២-៥ Chelsea

-Liverpool ៣-១ Newcastle

ជាការកត់សម្គាល់ ក្រោយពីយកឈ្នះលើ Wolves ក្រុមតោខៀវ Chelsea បានប្រកួតចាញ់ Valencia ដោយលទ្ធផល ១-០ ក្នុងវគ្គសន្សំពិន្ទុ ពានរង្វាន់ UEFA Champions League ក្នុងផ្ទះរបស់ខ្លួន។ ចំណែក Liverpool បន្តការមិនស្គាល់ពាក្យថាចាញ់ នៅដើមរដូវកាលនេះ ក៏ប៉ុន្តែបានចាញ់ Napoli នៅក្រៅដី ដោយលទ្ធផល ២-០ ក្នុងពានរង្វាន់ UCL ។

ចំណាត់ថ្នាក់ក្នុងតារាង EPL សប្ដាហ៍ទី៥៖

-Chelsea ឈរលេខ៦ (៨ពិន្ទុ)

-Liverpool ឈរលេខ១ (១៥ពិន្ទុ)

កីឡាករ ដែលអាចជាប់ជម្រើស១១នាក់ដំបូង៖

-Chelsea (អ្នកចាំទី៖ Kepa; ខ្សែការពារ៖ Alonso, Zouma, Christensen, Azpilicueta; ខ្សែបម្រើការពារ៖ Jorginho; ខ្សែបម្រើ៖ Kante, Kovacic, Pedro, Willian; ខ្សែប្រយុទ្ធ៖ Abraham)។

-Liverpool (អ្នកចាំទី៖ Adrian; ខ្សែការពារ៖ Arnold, Matip, Van Dijk, Robertson; ខ្សែបម្រើ៖ Oxlade-Chamberlain, Fabinho, Wijnaldum; ខ្សែប្រយុទ្ធ៖ Salah, Firmino, Mane)។

អវត្តមានកីឡាករ៖

Chelsea ទើបតែបាត់បង់ខ្សែបម្រើ Mason Mount ដែលរងរបួសកជើង កាលពីប៉ះ Valencia ។ N’Golo Kante និង Antonio Rudiger សុទ្ធតែអវត្តមាន។ ដោយឡែក Liverpool អវត្តមានអ្នកចាំទី Alisson ដដែល ខណៈ Divock Origi និង Naby Keita នឹងត្រូវត្រួតពិនិត្យមុនការប្រកួត។

ប្រវត្តិជួបគ្នា ៥លើកចុងក្រោយ៖

-Liverpool [ឈ្នះប៉េណាល់ទី] ២-២ Chelsea (១៥ សីហា ២០១៩ កម្មវិធី UEFA Super Cup)

-Liverpool ២-០ Chelsea (១៤ មេសា ២០១៩ កម្មវិធី EPL)

-Chelsea ១-១ Liverpool (២៩ កញ្ញា ២០១៨ កម្មវិធី EPL)

-Liverpool ១-២ Chelsea (២៩ កញ្ញា ២០១៨ កម្មវិធី League Cup)

-Chelsea ១-០ Liverpool (៦ ឧសភា ២០១៨ កម្មវិធី EPL)

ដូច្នេះ ក្នុងជំនួប ៥លើកចុងក្រោយ ក្រុមទាំងពីរ ឈ្នះ២ និង ចាញ់២ ដូចគ្នា។

ការទស្សន៍ទាយរបស់ MyTV Plus សម្រាប់ជំនួបនៅថ្ងៃអាទិត្យខាងមុខ៖ Chelsea ២-២ Liverpool ។

ស្ថានីយទូរទស្សន៍ CTN, MyTV និង CNC នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា!

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.