Connect with us

សកម្មភាពរបស់បុគ្គលិកព្រលានយន្តហោះ ធ្វើឱ្យគេកាន់តែស្រឡាញ់ជនជាតិជប៉ុន

សកម្មភាពរបស់បុគ្គលិកព្រលានយន្តហោះ ធ្វើឱ្យគេកាន់តែស្រឡាញ់ជនជាតិជប៉ុន

វៀតណាម៖ ថ្មីៗនេះ ព្យុះ បានបង្កឱ្យជើងហោះហើរជាច្រើន នៅព្រលានយន្តហោះអន្តរជាតិមួយនៅប្រទេសវៀតណាម ត្រូវបានពន្យារពេល បណ្ដាលឱ្យអ្នកដំណើរ ត្រូវអង្គុយរង់ចាំ។ តែអ្វីដែលអ្នកដំណើរ មិនត្រឹមតែមិនខឹង ក៏ប៉ុន្តែថែមទាំងពេញចិត្តទៀតនោះ គឺការចេះទទួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះអ្នកដំណើរបុគ្គលិកជនជាតិជប៉ុននៅព្រលានយន្តហោះ។

បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (Japan Airlines) នៅព្រលានយន្តហោះអន្តរជាតិ Tan Son Nhat បានដើរចេញពីតុធ្វើការរបស់ពួកគេ ហើយបង្ហាញការគោរព និងសូមអភ័យទោសពីសំណាក់អ្នកដំណើរនានា ដែលសកម្មភាពនេះ ត្រូវបានលួចថតដោយអ្នកដំណើរម្នាក់ និងត្រូវបានបង្ហោះចែកចាយនៅលើបណ្ដាញទំនាក់ទំនងសង្គម ដើម្បីបង្ហាញពីឥរិយាបថដ៏គំរូរបស់ជនជាតិជប៉ុន។

នេះជាមូលហេតុដែលប្រជាជនទូទាំងពិភពលោក ស្រឡាញ់នូវអាកប្បកិរិយា ភាពស្អាត និងការយកចិត្តទុកដាក់របស់ប្រជាជនជប៉ុន ជាពិសេសចាត់ទុកជប៉ុន ជាប្រទេសដែលគួរយកគំរូតាម៕

ប្រភព៖ Tokyo Gaijin Mode

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.