Connect with us

Mourinho រិះគន់កីឡាករម្នាក់របស់ Man Utd ថាអត់ស្គាល់តួនាទីខ្លួនឯង

ឈឺចាប់ណាស់ គ្រូពីមុន លួចបាញ់ទៀត!

អង់គ្លេស៖ លោក Jose Mourinho អតីតអ្នកចាត់ការទូទៅក្លិបបាល់ទាត់ Manchester United និងជាអ្នកវិភាគកីឡារបស់សារព័ត៌មានមួយ នៅពេលបច្ចុប្បន្ន បាននិយាយរិះគន់ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម គឺ Marcus Rashford ដែលយល់ច្រឡំថា ខ្លួនឯង សមជាខ្សែប្រយុទ្ធជួរមុខ បន្ទាប់ពីក្លិប West Ham បានយកឈ្នះ Man Utd ដោយលទ្ធផល ២-០ កាលពីយប់មិញ។

Rashford ត្រូវបានលោក Ole Gunnar Solskjaer អ្នកចាត់ការក្រុមបិសាចក្រហម ផ្ដល់តួនាទីជាប្រយុទ្ធជួរមុខ ដោយសារតែអវត្តមានរបស់កីឡាករ Anthony Martial ដែលរងរបួស។ Mourinho បានលើកឡើងថា៖ “គេអាចជាកីឡាករដ៏ល្អម្នាក់ តែបើគេមិនលេងនៅប្រយុទ្ធលេខ៩ កាន់តែប្រសើរថែមទៀត។ ប៉ុន្តែ គេយល់ថា ខ្លួនឯងជាខ្សែប្រយុទ្ធលេខ៩ ហើយខ្ញុំគិតថា ក្លិបនិង អ្នកចាត់ការ ក៏គិតដូចគេដែរ។”

Mourinho បានបន្ថែមថា ប្រសិនបើក្រុមមួយទៀត លេងដោយការពារខ្លាំង Rashord មិនអាចរកគ្រាប់បាល់បានឡើយ។ លោកថា Rashford មិនសមជាខ្សែប្រយុទ្ធឡើយ ព្រោះមួយរដូវកាល គេអាចរកគ្រាប់បាល់បានត្រឹមតែ ១០-១២ គ្រាប់ជាមធ្យមប៉ុណ្ណោះ៕

ប្រភព៖ Metro

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.