Connect with us

តារាម៉ូដែលថៃម្នាក់ ស្លាប់ដោយសារពុលស្រា

តារាម៉ូដែលថៃម្នាក់ ស្លាប់ដោយសារពុលស្រា

ផឹកស្រាច្រើន មិនល្អសម្រាប់សុខភាពនោះទេ ដោយវាបង្កឲ្យរាងកាយយើងពុល និងកើតជំងឺរលាកថ្លើមទៀតផង។ ជាក់ស្ដែង តារាម៉ូដែលថៃម្នាក់ ឈ្មោះ Thitima Noraphanpiphat ស្លាប់ ដោយសារពុលស្រា កាលពីសប្ដាហ៍មុន។

លោក Samrit Tongtao ស្នងការប៉ូលិសថៃ បញ្ជាក់ថា តាមកោសល្យវិច្ច័យ នាង Thitima Noraphanpiphat បានស្លាប់ដោយសារពុលគ្រឿងស្រវឹង ព្រោះគ្មានសារធាតុរាវផ្សេងទៀត ឬភស្ដុតាងនៃការធ្វើឃាតផ្សេងទៀតទេ។ ប៉ូលិសបន្ថែមថា នាងមានកម្រិតជាតិអាល់កុលក្នុងឈាម ៤១៨ មិល្លីក្រាម/១០០មិល្លីលីត្រ ដែលជាកម្រិតមួយ អាចបណ្ដាលឲ្យបាត់បង់ស្មារតី និងស្លាប់។
គួរបញ្ជាក់ថា នាង Thitima Noraphanpiphat ត្រូវប្រទះឃើញស្លាប់ កាលពីព្រឹកថ្ងៃអង្គារ សប្ដាហ៍មុន នៅក្នុងខុនដូមួយកន្លែង បន្ទាប់ពីយប់ថ្ងៃចន្ទ នាងត្រូវប្រទះឃើញថា ស្រវឹងយ៉ាងខ្លាំង ពេលចូលទៅក្នុងខុនដូ។ នេះបើតាមវីដេអូកាមេរ៉ាសុវត្ថិភាព។ ក្រោយការស៊ើបអង្កេតជាបន្ដបន្ទាប់ ទើបប៉ូលិសប្រកាសម្សិលមិញថា នាងស្លាប់ដោយសារពុលស្រា៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com