Connect with us

សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី

សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី

ថៃ៖ សាក្សី ឈ្មោះ Achariya Ruanggrathanapong អាយុ ២៥ឆ្នាំ បានផ្ដល់ភស្តុតាងទៅកាន់សមត្ថកិច្ចថៃ មានដូចជា ឃ្លីបវីដេអូ រូបថត និង សារ ដែលបង្ហាញថា តារាម៉ូដែលថៃ Thitim Noraphanpiphat ត្រូវគេព្រួតគ្នាវាយធ្វើបាប នៅក្នុងពិធីជប់លៀងផឹកស៊ី នៅផ្ទះមួយកន្លែង។

សាក្សី បានប្រាប់សមត្ថកិច្ចថៃ ថា ការស្លាប់របស់តារាម៉ូដែល ឈ្មោះហៅក្រៅថា “bell” នេះ មិនមែនត្រឹមតែការផឹកស្រា ដូចការលើកឡើងពីមុននោះទេ។ សាក្សី ភេទប្រុសដដែល មិនបានផ្ដល់សេចក្ដីលម្អិតនោះទេ ព្រោះអាចប៉ះពាល់ដល់ការស៊ើបអង្កេតរបស់សមត្ថកិច្ច។ ជនរងគ្រោះ អាចមានច្រើនជាងម្នាក់ ដែលត្រូវគេវាយធ្វើបាប ក្នុងពិធីជប់លៀង ហើយក្រុមបង្ក បានថត Live បង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមថែមទៀតផង។

សមត្ថកិច្ចថៃ បានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៧នាក់ ដែលរងការចោទប្រកាន់ទាក់ទងនឹងការស្លាប់របស់តារាម៉ូដែលថៃខាងលើ ក្រោយពីទទួលបានភស្តុតាង ហើយការស៊ើបអង្កេត សម្រេចបាន ៧០ភាគរយហើយ។ ក្នុងចំណោមជនសង្ស័យទាំង៧នាក់ មានឈ្មោះ Rachadech Wongthabutr រងការចោទប្រកាន់ពីការឃុំឃាំង និងរំលោភផ្លូវភេទលើជនរងគ្រោះ។ បច្ចុប្បន្ន គេកំពុងជាប់ឃុំនៅតុលាការខេត្ត Nonthaburi ។ ជនសង្ស័យ បានបដិសេធរាល់ការចោទប្រកាន់ទាំងឡាយ។

ចំណែកជនសង្ស័យ៦នាក់ទៀតដែលសុទ្ធតែបានចូលរួមពិធីជប់លៀងនោះ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ៕

ប្រភព៖ Coconuts

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.