Connect with us

ប៉ែន ចំរ៉ុង និងអនាគត ភរិយា ទម្លាយរូបថត Pre-Wedding មុនថ្ងៃរៀបការ

ប៉ែន ចំរ៉ុង ទម្លាយរឿងពិត ក្រោយខកខានមង្គលការម្តងរួចមកហើយ

ភ្នំពេញ៖ តារាសម្តែងដ៏ស្រស់សង្ហារ លោក ប៉ែន ចំរ៉ុង បានធ្វើឱ្យមហាជនជាច្រើន កំពុងតែរង់ចាំមើលថា លោកគ្រោងនឹងចូលរោងការនៅក្នុងពេលណា បន្ទាប់ពីរូបលោក និង អនាគត ភរិយា បានទម្លាយរូបថត Pre-Wedding ជាច្រើនសន្លឹក ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។

លោក ប៉ែន ចំរ៉ុង បានខកខានម្តងមកហើយ នូវអាពាហ៍ពិពាហ៍ ក្រោយមិនចុះសម្រុងគ្នាជាមួយគ្រួសារខាងស្រី ក្នុងអំឡុងដើមឆ្នាំ២០១៩ នេះ ទើបធ្វើឱ្យលោក សម្រេចចិត្តចែកផ្លូវគ្នា។ ប៉ុន្តែមិនបានយូរប៉ុន្មានផងនោះ លោក ប៉ែន ចំរ៉ុង ក៏បានទម្លាយរូបថតដ៏ផ្អែមល្ហែមជាមួយអនាគតភរិយា ដែលបានបង្ហើបថា លោក គ្រោងចូលរោងនៅដើមខែវិច្ឆិកាខាងមុខនេះ។

ប្រិយមិត្តទាំងឡាយ ក៏ចង់ឃើញនូវកម្រងរូបភាពដ៏ស្រស់ស្អាតរបស់កូនកំលោះក្រមុំមួយគូនេះ ហើយក៏បានជូនពរអ្នកទាំងពីរ ស្រឡាញ់គ្នាដល់ចាស់កោងខ្នង ពិសេសឆាប់មានបុត្រផងដែរ។ ទោះជាយ៉ាងណា យើងនៅមិនទាន់ដឹងថ្ងៃពិសេសរបស់អ្នកទាំងពីរនោះទេ ថា តើលោក ប៉ែន ចំរ៉ុង និង អនាគតភរិយា ចូលរោងការនៅពេលណា ហើយក៏សង្ឃឹមថា ប្រិយមិត្ត អាចដឹងដំណឹងល្អ ក្នុងពេលឆាប់ៗនេះ៕

  

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.