Connect with us

ដំរីឆ្លងពីទឹកដីថៃ ចូលមកកាច់បំផ្លាញកុងត្រូលប៉ុស្តិ៍យាមខាងកម្ពុជា

ដំរីឆ្លងពីទឹកដីថៃ ចូលមកកាច់បំផ្លាញកុងត្រូលប៉ុស្តិ៍យាមខាងកម្ពុជា

បាត់ដំបង៖ សេចក្ដីរាយការណ៍បានឱ្យដឹងថា សត្វដំរីមួយក្បាល បានឆ្លងមកពីទឹកដីថៃ ចូលមកកាច់បំផ្លាញកុងត្រូលរបស់ប៉ុស្តិ៍យាម៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង បង្កការខូចខាត បន្ទាប់មក ដំរី នោះ ក៏បានឆ្លងចូលទៅខាងព្រំដែនប្រទេសថៃវិញ។

ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២២:១៥នាទី។ គួរបញ្ជាក់ថា សត្វដំរីព្រៃ មួយហ្វូង បានចូលបំផ្លាញចម្ការរបស់ប្រជាពលរដ្ឋថៃ នៅចំណុច ភូមិបានមួង ក្នុងទឹកដីថៃ កាលពីប៉ុន្មានថ្ងៃមុន។

មន្ត្រីនៅប៉ុស្តិ៍ត្រួតពិនិត្យខាងលើ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរឆ្លងទៅមក តាមច្រក៤០០ មេត្តាប្រុងប្រយ័ត្ន ចំពោះសត្វដំរីព្រៃឆ្លងកាត់ នៅតំបន់នោះ ជៀសវាងមានគ្រោះថ្នាក់៕

ប្រភព៖ Prom Nop Facebook Account

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.