Connect with us

បច្ចេកវិទ្យា និងវេជ្ជសាស្រ្តកាន់តែខ្លាំងឡើង ឥឡូវគ្រាន់តែគិត ក៏អាចបញ្ជារ៉ូបូតបានដែរ

បច្ចេកវិទ្យា និងវេជ្ជសាស្រ្តកាន់តែខ្លាំងឡើង ឥឡូវគ្រាន់តែគិត ក៏អាចបញ្ជារ៉ូបូតបានដែរ

វិទ្យាសាស្រ្តកាន់តែទំនើបខ្លាំងឡើងៗ ហើយនៅពេលនេះ សូម្បីតែប្រើខួរក្បាល និងអារម្មណ៍គិត ក៏អាចបញ្ជាដល់រ៉ូបូតឱ្យធ្វើការ សម្រួលដល់កិច្ចការងារជាច្រើនបានផងដែរ។

តាមសារព័ត៌មានអង់គ្លេស BBC ថ្មីៗនេះ ដំណើរការពិសោធន៍របស់សាកលវិទ្យាល័យ Grenoble នៃប្រទេសបារាំង បានក្លាយជាការពិតបន្ទាប់ពីធ្វើតេស្តសាកល្បង បូកផ្សំបច្ចេកវិទ្យា និងបច្ចេកទេសវេជ្ជសាស្រ្ត អនុវត្តសាកល្បង ជាគំរូបានជោគជ័យទៅលើដំណើរការ ជួយដល់អ្នកពិការ ដោយការប្រើអារម្មណ៍គិត រួចបញ្ជារូប៉ូត។

នៅក្នុងដំណាក់កាលសាកល្បង គឺបានធ្វើតេស្តទៅ លោក Thibault វ័យ៣០ឆ្នាំ ដែលជាបុរសពិការអវៈយវៈស្ទើរទាំងអស់ ហើយជាអ្នកស្ម័គ្រចិត្តក្នុងដំណើរការខាងលើ ដោយបំពាក់គ្រឿងរូប៉ូតលើរាងកាយរបស់លោក។ ចំពោះដំណើរការនោះ បានតម្រូវឱ្យបុរសស្ម័គ្រចិត្តរូបនេះ វះកាត់ផ្ទៃខួរក្បាល ដើម្បីដាក់ប៉ះនឹងឧបករណ៍តាមដានលំញ័រចលនា។ ជាមួយ អេឡិចត្រូត៦៤គ្រាប់តូចៗ អាចយល់ពីសកម្មភាពខួរក្បាល រួចបញ្ជូនសញ្ញាឱ្យគ្រឿងរូប៉ូតដែលភ្ជាប់ខ្លួនរបស់លោក Thibault អាចដំណើរការបានយ៉ាងល្អ ជាឧទាហរណ៍ ពេលដែរលោក Thibault ចង់ដើរ ពោលគឺគ្រាន់តែមានអារម្មណ៍ចង់ដើរ នឹងអាចបញ្ជាបានភ្លាមតែម្តង។

ជាមួយនីតិវិធីដែលដំណើរការជោគជ័យនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តជាច្រើន រំពឹងថា នឹងជួយដោះស្រាយបញ្ហា ជាច្រើន ពិសេសនៅក្នុងវិស័យវេជ្ជសាស្ត្រ។ តែយ៉ាងណាមិញ ការពិសោធសាកល្បង នេះកំពុងស្ថិតក្នុងដំណាក់កាលគំរូប៉ុណ្ណោះ នឹងតម្រូវឱ្យមានការពិសោធច្រើនបន្តទៀត៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.