Connect with us

ទូច ស្រីល័ក្ខ សប្បាយចិត្តរកអ្វីប្រៀបមិនបាន ក្រោយកូនប្រុសត្រឡប់មកពីប្រទេសន័រវែសវិញ

រំភើចចិត្តអ្វីយ៉ាងនេះ ពេលកូនប្រុស បានត្រឡប់មកពីប្រទេសន័រវែស

ភ្នំពេញ៖ តារាចម្រៀងស្ទីលបែបអឺរ៉ុប ថ្ពាល់ខួច មានមន្តស្នេហ៍ អ្នកនាង ទូច ស្រីល័ក្ខ កំពុងតែរំភើបចិត្តរកអ្វីប្រៀបមិនបាន បន្ទាប់ពីកូនប្រុសសំណព្វចិត្តរបស់អ្នកនាង បានវិលត្រឡប់មកពីប្រទេសន័រវែសវិញ ដោយសុវត្ថិភាព។នេះជាអារម្មណ៍ពិតរបស់ម្តាយគ្រប់រូប ដែលមានកូនរស់នៅក្រៅប្រទេស ហើយការធ្វើដំណើរដោយឆ្លងប្រទេសជាច្រើន បានធ្វើឱ្យអារម្មណ៍ របស់ម្តាយគ្រប់រូប តែងតែបារម្ភបែបនេះហើយ។

គ្រាន់តែបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ អ្នកនាង ទូច ស្រីល័ក្ខ ហាក់បីដូចជារំភើបចិត្ត សប្បាយរីករាយ ហើយអ្នកនាងស្ទើរស្រក់ទឹកភ្នែកម្តងៗ ពេលដែលកូន បានមកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព ហើយអ្នកនាងក៏មានពាក្យខ្លះៗបង្ហោះលើបណ្តាញសង្គម Instagram របស់អ្នកនាងផ្ទាល់ ដោយនិយាយថា៖ “សប្បាយចិត្តណាស់ កូនប្រុសបណ្តូលចិត្តម៉ាក់ បានត្រឡប់មកពីប្រទេសន័រវែស វិញហើយ ដោយស្នាមញញឹមមួយនេះ ក៏ចាប់ផ្តើមមានឡើងវិញដែរ ហើយពិតជារីករាយណាស់សុំគេងឱបកូនឱ្យឆ្អែតសិនហើយ You are my everything and I’m welcome back my sweet boy ត្រឹមរយៈពេលជិតបីអាទិត្យ ដែលគាត់ទៅបានធ្វើឱ្យខ្ញុំហាក់គ្មានកម្លាំង ប្រឈមនឹងការងារភាពរីករាយសើចក្នុងផ្ទះក៏ស្ងប់ស្ងាត់ ស្នាមញញឹមមានតែសំបកក្រៅ តែគ្រប់ពេលគឺខ្ញុំប្រឹងប្រាប់ខួរក្បាលថា កុំគិតច្រើន។ ការងារវាជារបរសម្រាប់ជីវិតយើង បើនៅតែគិតមានអីដែលអាចមានចំណូលសម្រាប់កូនៗ ពាក្យមួយ ត្រូវប្រាប់ខ្លួនឯងរាល់ថ្ងៃ មានគេវេទនាជាងយើងច្រើនដងទៀត ការលំបាក មិនមានតែយើងម្នាក់ទេដែរ ជួបទុក្ខ”។

ប្រិយមិត្តគ្រាន់តែបានអានសាររបស់អ្នកនាង ទូច ស្រីល័ក្ខ ក៏រំភើបចិត្តដែរ ព្រោះអ្នកនាង ពិតជាម្តាយមួយរូប ដែលធ្វើឱ្យគ្រប់គ្នាស្ញើចសរសើរមិនដាច់ពីមាត់ ក្នុងការចិញ្ចឹមកូន ហើយបានផ្តល់ក្តីស្រឡាញ់ឱ្យកូនដោយមិនគិតពីការលំបាករបស់ខ្លួន៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.