Connect with us

តារាសម្តែងហុងកុង Celine Ma ឈាមហូរពេញខ្លួន ដោយសារប៉ះទង្គិចជាមួយក្រុមបាតុករ

អាណិតគាត់ណាស់

ហុងកុង៖ តារាសម្តែងហុងកុងរបស់ប៉ុស្តិ៍ទូរទស្សន៍ TVB អ្នកស្រី Celine Ma វ័យ៥១ឆ្នាំ បានប៉ះទង្គិចជាមូយនឹងក្រុមបាតុករ ដែលកំពុងតែព្យាយាមបំផ្លាញទូ ATM របស់ធនាគាចិនមួយ។ ស្របពេលដែលប្រទះឃើញសកម្មភាពអនាធិតេយ្យបែបនោះ នាងក៏បានទាញទូរស័ព្ទ ដើម្បីថតវីដេអូ តែក៏ត្រូវហ្វូងបាតុករទាំងនោះ បែរសំដៅប្រើហឹង្សាដាក់នាងវិញ។

ដោយសារក្រុមបាតុករ បានកញ្ឆក់ទូរស័ព្ទពីដៃនាង ទើបបណ្តាលឱ្យមានការប្រទាញប្រទុងគ្នា ដើម្បីយកទូរស័ព្ទមកវិញ ភ្លាមៗនោះដែរ ក្រុមបាតុករម្នាក់ បានយករ៉ាកែតវាយនាងរហូតដល់បែកឈាមហូរពេញអាវ ថែមទាំងបាញ់ស្ព្រៃយ៍ដាក់មុខនាងថែមទៀត។ ដោយឃើញហេតុការណ៍មិនស្រួល បុរសម្នាក់ បានចូលទៅអន្តរាគមន៍ និង បញ្ជូននាងទៅប៉ុស្តិ៍ប៉ូលិស ដើម្បីផ្តល់ចម្លើយ ក៏ដូចជាផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានផងដែរ៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.