Connect with us

អ្នកនាង យុគ ចិន្តា បានទៅដល់ខេត្តមណ្ឌលគីរី ជាមួយកម្មវិធី CTN “អាហារពិតជីវិតពិត”

ចេះទាំងចម្អិនម្ហូប ទាំងដឹងពីរមណីយដ្ឋាន នៅក្នុងខេត្តមណ្ឌលគីរីថែមទៀត

ភ្នំពេញ៖ ពិធីការិនី ដ៏មានវោហារសព្ទ របស់ស្ថានីយទូរទស្សន៍ CTN អ្នកនាង យុគ ចិន្តា បានធ្វើដំណើរទៅដល់ខេត្តមណ្ឌលគីរី ក្រោមទេសភាពដ៏ស្រស់ត្រកាលធម្មជាតិខៀវខ្ចី មើលទៅពិតជាមានអារម្មណ៍ស្រស់ស្រាយមែន សម្រាប់ទស្សនិកជនដែលចង់ធ្វើដំណើរទៅកម្សាន្តបែបគ្រួសារ គឺថាពិតជាមានសុភមង្គលខ្លាំងណាស់។

តែទោះជាយ៉ាងណាក៏អ្នកនាង យុគ ចិន្តា ក៏មិនភ្លេចជាមួយកម្មវិធី “អាហារពិតជីវិតពិត” ដែលជាកម្មវិធីមួយដ៏ល្អសម្រាប់ស្ត្រីមេផ្ទះ ដែលចង់ចេះជំនាញក្នុងការចម្អិនម្ហូបអាហារសម្រាប់គ្រួសារ ហើយក៏ជាកម្មវិធីមួយដែលកំពុងតែធ្វើការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN ផងដែរ។

ពិតជាប្លែកជាងនេះនោះ ប្រិយមិត្តអាចទស្សនាកម្មវិធី ហើយអាចទស្សនាទេសភាពដ៏ស្រស់បំព្រង បែបធម្មជាតិ ព្រមទាំងអាចដឹងពីកន្លែងកម្សាន្តជាច្រើន ដែលមាននៅក្នុងខេត្តមណ្ឌលគីរីផងដែរ។

បង្វែរមកមើលពីសម្រស់របស់អ្នកនាង យុគ ចិន្តា វិញ អ្នកនាងក៏នៅតែស្រស់ស្អាត ទោះជាគាត់មានវ័យកានតែច្រើនក៏ដោយ។ គាត់ បានថែសម្រស់មិនចាញ់សិស្សប្អូននោះឡើយ។

កម្មវិធី “អាហារពិតជីវិតពិត” នឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង ៩:៣០នាទីព្រឹក តទៅ៕

   

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.