Connect with us

មានពាក្យអ្វីខ្លះសម្រាប់ជូនពរថ្ងៃខួបកំណើតរបស់ អ្នកនាង សុខ ស្រីនាង

តោះមកទាយពីអាយុអ្នកនាង សុខ ស្រីនាង ទាំងអស់គ្នា

ភ្នំពេញ៖ កាលពីម្សិលមិញ ជាថ្ងៃពិសេសមួយសម្រាប់អ្នកនាង សុខ ស្រីនាង ប្រិយមិត្ត ក៏សង្កេតឃើញថា ថ្ងៃដែលអ្នកនាង សុខ ស្រីនាង រង់ចាំក្នុងជីវិត ហើយក៏ជាថ្ងៃដែលអ្នកនាងចាប់កំណើតផងដែរ។ ថ្ងៃខួបកំណើតរបស់អ្នកនាង សុខ ស្រីនាង មើលទៅហាក់បីដូចជា ស្ងប់ស្ងាត់មិនមានភាពអ៊ូអរដូចជាតារាចម្រៀងដទៃទៀតនោះឡើយ។

ចំពោះថ្ងៃខួបកំណើតអ្នកនាង សុខ ស្រីនាង ម្សិលមិញនេះ មើលទៅមានលក្ខណៈតូចតាចសាមញ្ញ មានគ្នាចូលរួមតែ៤នាក់តែប៉ុណ្ណោះ ក៏អ្នកនាង សុខ ស្រីនាង ដូចជាមិនខ្វល់ខ្វាយថាវាតូចឬធំនោះឡើយ តែបែរជាធ្វើឱ្យអ្នកនាង មានអារម្មណ៍រីករាយសប្បាយទៅវិញ ដែលបានហ្វេនរបស់ខ្លួន Surprise នំខួបកំណើតនៅហាងមួយដ៏តូចសាមញ្ញជូនគាត់ ពិតជាធ្វើឱ្យគាត់រំភើបក្នុងចិត្តឥតគណនា។

អ្នកនាង សុខ ស្រីនាង ជាតារាចម្រៀងមួយរូបដែលមានភាពល្បីល្បាញ ថែមទាំងសម្រស់ដ៏មានមន្តស្នេហ៍របស់អ្នកនាង បានធ្វើឱ្យអ្នកនាង ទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តជាច្រើននាក់ ពិសេសនៅបទចម្រៀងរបស់គាត់តែម្តង ហើយអ្នកនាង សុខ ស្រីនាង ក៏ត្រៀមចេញនៅអាល់ប៊ុមបទចម្រៀងថ្មីៗក្នុងពេលឆាប់ៗនេះផងដែរ៕

  

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.