Connect with us

ក្រោយផ្ទុះរឿងជនទី៣ ពេលនេះ Bella និង Weir កាន់តែផ្អែមល្ហែមលើសដើម

អស់ពីផ្ហែមល្ហែមនៅក្រៅប្រទេស ឥឡូវមកផ្ហែមល្ហែមក្នុងការងារជាមួយគ្នាទៀត

ថៃ៖ ក្រោយតារាសម្តែងប្រុស Weir បានបកស្រាយច្បាស់លាស់ថាមិនមានទំនាក់ទំនងស្នេហ៍ជាមួយសិស្សប្អូននាង Ching Ching និង ស្រលាញ់តែ Bella ម្នាក់គត់តាំងពីដើមមក អ្នកទាំង២ក៏បានបណ្តើរគ្នាទៅកម្សាន្តនៅក្រៅប្រទេសសាងអនុស្សាវរីយ៍យ៉ាងផ្អែមល្ហែម។

ក្រោយដំណើរកម្សាន្តបានបញ្ចប់ អ្នកទាំង២ក៏បានត្រឡប់មកមាតុប្រទេសវិញដើម្បីចាប់ផ្តើមការងារបន្ត ដោយថ្មីៗនេះតារាសម្តែងដ៏មានប្រជាប្រិយនាង Bella ក៏បានបង្ហាញរូបភាពជាច្រើនសន្លឹកជាមួយ Weir ក្នុងការងារថតក្របទស្សនាវដ្តីសម្រាប់ខែថ្មី។

ឃើញថា ទោះបីមានព្យុះភ្លៀងព័ត៌មានជនទី៣ជ្រៀតជ្រែកស្នេហ៍ប៉ុណ្ណាក៏ដោយក៏អ្នកទាំងពីរនៅតែរក្សាទំនុកចិត្តឱ្យគ្នា និង កាន់តែផ្ហែមល្ហែមលើសដើម៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.