Connect with us

តារាល្បីៗនៅ Hollywood លំដាប់ពិភពលោកសុទ្ធតែមានចំនុចនេះដែលធ្វើឱ្យគេជោគជ័យយ៉ាងខ្លាំងដល់ថ្ងៃនេះ

សូម្បីតែតារានៅកម្ពុជាក៏ជោគជ័យដោយសារប្រការទាំងនេះដែរ

សង្គម៖ តារាល្បីៗមួយចំនួនបានកំព្រាឪពុកតាំងពីពួកគេនៅក្មេង ដែលមានតែម្តាយម្នាក់គត់បានលះបង់ការសិក្សា និង អ្វីៗជាច្រើនដើម្បីចិញ្ចឹម និង ជុំរុញរហូតបានក្លាយជាតារាល្បីលំដាប់ប្រទេស ក្នុងចំណោមអ្នកម្តាយទាំងនោះមានដូចជា៖

១. អ្នកស្រី Marcheline Bertrand ម្តាយរបស់លោកស្រី Angelina Jolie: ម្តាយរបស់តារាសម្តែងដ៏ល្បីឈ្មោះរបស់តារាហូលីវូដ Angelina ធ្លាប់មានក្តីស្រមៃចង់ប្រឡូកក្នុងវិស័យភាពយន្ត ប៉ុន្តែក្នុងឆ្នាំ១៩៧១ អ្នកស្រី Marcheline បានរៀបអាពាហ៍ពិពាហ៍ជាមួយតារាសម្តែងវ័យក្មេង Jon Voight នឹងបានរួមរស់ជាមួយគ្នារយៈ៩ឆ្នាំ។ ក្រោយបែកបាក់គ្នាអ្នកស្រី Marchelina ក៏បានលះបង់ក្តីស្រមៃមួយនេះ និង ព្យាយាមជុំរុញកូនស្រីខ្លួនលើវិថីសិល្បៈរហូតក្លាយជាតារាសម្តែងដ៏ល្បី មិនត្រឹមតែជាតារាល្បីប៉ុណ្ណោះទេ តែនាងក៏ជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់យូនីសេហ្វទៀតផង។

២. ម្តាយរបស់អតីតប្រធានាធិបតេយ្យស្បែកខ្មៅ Barak Obama: ស្របពេលដែលឪពុករបស់លោក Obama កំពុកបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ និង ពេលនោះម្តាយរបស់លោកទើបតែមានវ័យ១៨ឆ្នាំត្រូវបង្ខំចិត្តផ្អាកការសិក្សាដើម្បីមើលថែលោក។ ក្រោយមកអ្នកស្រីក៏បានដាក់ពាក្យលែងលះដោយសារដឹងថាលោកលួចមានប្រពន្ធម្នាក់ទៀតនៅ ប្រទេសកេនយ៉ា នាទ្វីបអាហ្វ្រិក។

៣. ម្តាយរបស់ Halle Berry: ម្តាយរបស់តារាសម្តែងស្បែកខ្មៅដំបូងគេដែលបានឈ្នះពានរង្វាន់អូស្ការជាតារាសម្តែងលេចធ្លោ និង ពានរង្វាន់ដ៏ទៃទៀតជាច្រើន បានរស់នៅជាមួយបងស្រីខ្លួនក្រោយឪពុកម្តាយរបស់នាងបានលែងលះគ្នាពេលនាងមានអាយុត្រឹម៤ឆ្នាំ។

៤. ម្តាយរបស់តារាសម្តែង Leonardo Dicaprio: តួឯកប្រុសក្នុងរឿង Titanic ក៏មិនខុសគ្នាដែរដោយឪពុកម្តាយលោកបានលែងលះគ្នាតាំងពីលោកមានអាយុត្រឹម១ឆ្នាំប៉ុណ្ណោះ ក្រោយចែកផ្លូវគ្នាម្តាយរបស់លោកបានធ្វើការងារជាច្រើនកន្លែងដើម្បីចិញ្ចឹមលោក។

៥. ម្តាយ Justin Bieber: ម្តាយរបស់តារាចម្រៀងប៉ុប Justin Bieber គឺលោកស្រី Elizabeth Patricia ដែលជាអ្នកនិពន្ធ និង ជាអ្នកផលិត បានចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយអតីតស្វាមីលោក Jeremy Bieber ក្នុងវ័យ១៥ឆ្នាំ។ ៣ឆ្នាំក្រោយមក លោកស្រីក៏បានផ្តល់កំណើតដល់ Justin ប៉ុន្តែមិនយូរប៉ុន្មានលោកទាំង២ក៏បានចែកផ្លូវគ្នា ដោយបន្ទុកចិញ្ចឹម Justin ត្រូវធ្លាក់លើអ្នកស្រីតែម្នាក់ឯង។

៦. ម្តាយ Selena Gomez: តារាចម្រៀង Selena នេះវិញក៏មិនខុសពី Justin ប៉ុន្មានដែរ ដោយសារឪពុកម្តាយនាងបានចែកផ្លូវគ្នានៅពេលនាងមានអាយុ៥ឆ្នាំ៕

ប្រែសម្រួលៈ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.