Connect with us

Kylian Mbappé មិនបានចូលរួមជាមួយក្រុមជម្រើសជាតិទេ ដោយសារបញ្ហារបួស

Kylian Mbappé មិនបានចូលរួមជាមួយក្រុមជម្រើសជាតិទេ ដោយសារបញ្ហារបួស

ជម្រើសជាតិបារាំង នឹងមិនមានខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappéសម្រាប់ការប្រកួតវគ្គជម្រុះយូរ៉ូ ២០២០ ខាងមុខនេះទេ ដោយសារបញ្ហារបួសភ្លៅ។

ខ្សែប្រយុទ្ធរូបនេះបានខកខានការប្រកួតទទួលជ័យជម្នះ ៤-០ របស់ PSG លើក្រុម Angers ប៉ុន្តែត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយជម្រើសជាតិរបស់គេ តែពេលនេះក្រុមម្ចាស់ជើងឯកពិភពលោក នឹងត្រូវប៉ះអ៊ីស្លង់ និងតួកគី ដោយគ្មានតារាឆ្នើមវ័យក្មេងរូបនេះឡើយ។

Mbappé បានធ្វើតេស្តនៅ Clairefontaine ហើយឥឡូវនេះបុគ្គលិកពេទ្យរបស់ក្រុមជម្រើសជាតិបានរំសាយគេដើម្បីវិលត្រឡប់ទៅប៉ារីសវិញ ដើម្បីសម្រាកព្យាបាលជាមួយក្លិបរបស់គេ។

ក្រោយពីបាត់បង់ខ្សែប្រយុទ្ធឆ្នើមក្នុងក្រុម លោក Didier Deschamps ក៍បានកោះហៅកីឡាករ Alassane Pléa មកជំនួសវិញ៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.