Connect with us

គ្រូ អ៊ីរ៉ង់ និយាយមកគឺមានទំនុកចិត្តលើក្រុមខ្លួនមែនទែន

គ្រូ អ៊ីរ៉ង់ និយាយមកគឺមានទំនុកចិត្តលើក្រុមខ្លួនមែនទែន

ការប្រកួត វគ្គ ជម្រុះ ពាន រង្វាន់ FIFA World Cup 2022 បានត្រលប់មកវិញហើយ នៅថ្ងៃទី១០ ខែតុលា នេះ ដោយក្រុមលេខ១ ប្រចាំទ្វីបអាសុី អុីរ៉ង់ នឹងបើកកីឡដ្ឋានដ៏ធំរបស់ខ្លួនក្នុងទីក្រុង តេហេរ៉ង់ ឈ្មោះ Azadi ដែលអាចផ្ទុកមនុស្សជាង ៩មុឺននាក់ ស្វាគមន៍ក្រុមភ្ញៀវកម្ពុជា ។

លោក Marc Wilmots ដែល ជា អតីត កីឡាករ និង គ្រូ បង្វឹក ជម្រើស ជាតិ បែលហ្សិក ធ្លាប់ បាន បញ្ជាក់ ថាក្រុមរបស់លោកនឹងលេងប្រយុទ្ធ ខ្លាំង ដោយមិនគិតថាក្រុមដៃគូប្រកួតជាក្រុមអ្វីនោះទេ ។ លោកមានកុងត្រាដឹក នាំ ក្រុម អ៊ីរ៉ង់ រហូតដល់ World Cup 2022 ដោយ មាន តម្លៃ ពលកម្ម ចំនួន ១,៥ លាន ដុល្លារ ក្នុង ១ ឆ្នាំ ។

លោកទើបចូលមកដឹកនាំក្រុមយក្សប្រចាំទ្វីបអាសុីមួយនេះ បាន ៣ប្រកួតតែប៉ុណ្ណោះ ដោយ ប្រកួត ដំបូង ឈ្នះ សុីរី ៥-០ ប្រកួត ទី ២ ស្មើ ជាមួយកូរ៉េ ខាង ត្បូង ១-១ និង ប្រកួត ចុង ក្រោយ ឈ្នះ ក្រុម ហុងកុង ២-០ ។

សូម បញ្ជាក់ ផង ដែរ ថា ស្ថានីយ ទូរទស្សន៍ CTN នឹង ធ្វើការ ផ្សាយបន្តផ្ទាល់ ការប្រកួត រវាងក្រុមទាំងពីរនេះ នៅ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ចាប់ពី ម៉ោង ៨ : ៣០ នាទី យប់ តទៅ ៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.