Connect with us

កីឡាករអង់គ្លេសត្រៀមខ្លួនដើរចេញពីទីលាន ប្រសិនបើមានរឿងមួយកើតឡើងពេលប្រកួត

កីឡាករអង់គ្លេសត្រៀមខ្លួនដើរចេញពីទីលាន ប្រសិនបើមានរឿងមួយកើតឡើងពេលប្រកួត

អង់គ្លេស៖ Tammy Abraham និយាយថា កីឡាករអង់គ្លេសត្រៀមខ្លួនដើរចេញពីទីលាន ប្រសិនបើពួកគេក្លាយជាគោលដៅនៃការរំលោភបំពានប្រកាន់ជាតិសាសន៍នៅក្នុងវគ្គជម្រុះយូរ៉ូ ២០២០ នៅសប្តាហ៍នេះ។

ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវប្រកួតទល់នឹងសាធារណរដ្ឋឆែកនៅថ្ងៃសុក្រ -បន្ទាប់មកត្រូវប៉ះប៊ុលហ្គារីនៅថ្ងៃច័ន្ទនៅក្នុងកីឡដ្ឋានដែលធ្លាប់បិទទ្វារ ដោយសារតែឥរិយាបថប្រកាន់ជាតិសាសន៍របស់អ្នកគាំទ្រ កាលពីខែមិថុនា។

ខ្សែប្រយុទ្ធរបស់ Chelsea បាននិយាយថា៖ «ប្រសិនបើរឿងនេះកើតឡើងចំពោះយើងម្នាក់ វានឹងកើតឡើងចំពោះយើងទាំងអស់គ្នា ។ Harry Kane ថែមទាំងបាននិយាយថា ប្រសិនបើយើងមិនសប្បាយចិត្ត ប្រសិនបើកីឡាករណាម្នាក់មិនសប្បាយចិត្ត យើងទាំងអស់គ្នានឹងចេញពីទីលានជាមួយគ្នា » ។

អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate ក៍បាននិយាយកាលពីខែមុនថា គាត់នឹងនិយាយជាមួយកីឡាករមុនពេលការប្រកួតនៅសប្តាហ៍ក្រោយ ហើយ Abraham និយាយថា កីឡាករនឹងសម្រេចចិត្តដោយខ្លួនឯង ប្រសិនបើចាំបាច់៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.