Connect with us

ទីបំផុត Song Hye Kyo បានជាប់ជាស្រីស្អាតលំដាប់កំពូលរបស់កូរ៉េខណៈតារាស្រី២រូបទៀតទទួលបានចំណាត់ថ្នាក់លេខ២ និង លេខ៣

សុទ្ធតែតារាល្បីដែលមានសម្រស់ធម្មជាតិប្រចាំប្រទេសកូរ៉េ

កូរ៉េខាងត្បូង៖ ថ្មីៗនេះកាសែតល្បីអង់គ្លេសមួយបានបង្ហាញពីតារាងឈ្មោះស្រីស្អាតរបស់កូរ៉េដែលនឹកស្មានមិនដល់នោះគឺអ្នកមេម៉ាយក្តៅស្រួយ Song Hye Kyo ជាប់ចំណាត់ថ្នាក់លេខ១ ចំណែកឯ Jun Ji Hyun ជាប់ចំណាត់ថ្នាក់លេខ២ និង លេខ៣គឺ Goo Hye Sun។
១. Song Hye Kyo: ទោះបីជាទើបតែប្រេះឆាជាមួយស្វាមីក្តី តែនាងមិនបានធ្វើឱ្យខ្លួនបាក់សម្រស់ឡើយ។ តួឯកស្រីក្នុងរឿង បំណុលផ្ទះជំពាក់ស្នេហ៍ វ័យ ៣៨ ឆ្នាំម្នាក់នេះបានជាប់ឈ្មោះជារាជនីសម្រស់លេខ១ដោយសារសម្រស់អំណោយផលពីធម្មជាតិ។

២. Jun Ji Hyun: តួឯកស្រីក្នុងរឿង ទេពមច្ឆាចាំជាតិ វ័យ ៣៨ ឆ្នាំនេះវិញបានជាប់ចំណាត់ថ្នាក់លេខ២ ដោយសារសម្រស់ស្រស់ស្អាតពីធម្មជាតិមិនមានកែកុបានធ្វើឱ្យនាងជាប់មានឈ្មោះក្នុងតារាបញ្ជីស្រីស្អាតផងដែរ មិនត្រឹមតែប៉ុណ្ណោះនាងក៏មានរូបរាងសមសួនត្រូវតាមស្តង់ដាជាមួយនឹងកម្ពស់ ១.៧៤ ម៉ែត្រ។

៣. Goo Hye Sun: តួឯកស្រីក្នុងរឿង កន្លង់ចោមផ្កា ដែលទើបតែបានចែកផ្លូវគ្នាជាមួយស្វាមីលោក Ahn Jae Hyun ឯណេះវិញមានមុខមាត់គួរឱ្យស្រលាញ់តាំងពីក្មេងរហូតដល់ពេលពេញវ័យនាងមិនបានធ្វើការកែកុនសម្រស់ឡើយ ដោយសារមានសម្រស់ស្រស់ស្អាតតាំងពីក្មេងបូករួមនឹងទេពកោសល្យទើបធ្វើឱ្យនាងទទួលបានប្រជាប្រិយភាពបានយ៉ាងឆាប់រហ័ស និង ជាប់ជារាជនីសម្រស់ចំណាត់ថ្នាក់លេខ៣៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.