Connect with us

ខំរត់ចូលជួយឃាត់ចោរ បែរជាត្រូវមួយកាំបិតចំដើមទ្រូង (មានវីដេអូ)

គួរឱ្យសរសើរ

វៀតណាម៖ បុរសម្នាក់ នៅទីក្រុងហូជីមិញ ត្រូវបានក្រុមចោរ ដែលជិះម៉ូតូ ចាក់មួយកាំបិតចំដើមទ្រូង ពេលគាត់ព្យាយាមឃាត់ក្រុមចោរ ដែលជិតម៉ូតូរត់គេច បន្ទាប់ពីលួចលុយពីជនរងគ្រោះម្នាក់ទៀត។

ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ដោយក្រុមចោរ មានច្រើនម៉ូតូ បានធ្វើជាគ្រោះថ្នាក់ចរាចរណ៍នៅមុខជនរងគ្រោះម្នាក់។ ហើយជនរងគ្រោះ បានចុះទៅជួយ តែដោយការធ្វេសប្រហែល បក្ខពួកចោរ បានបន្លំលួចលុយពីក្នុងហោប៉ៅជនរងគ្រោះ ចំនួន ៥០លានដុង ឬ ២១៥០ ដុល្លារអាមេរិក រួចក៏ដកសោ ពីម៉ូតូជនរងគ្រោះ ដើម្បីកុំឱ្យជិះប្រដេញ ហើយឡើងម៉ូតូជិះរត់គេចជាមួយបក្ខពួកផ្សេងៗទៀត។

ជនរងគ្រោះដែលត្រូវចោរលួចលុយ បានស្រែកឱ្យគេជួយ ទើបបុរសដែលជាជនរងគ្រោះម្នាក់ ដែលកំពុងដើរតាមផ្លូវ ក៏ចេញមកជួយរារាំងបង្អាក់ម៉ូតូរបស់ក្រុមចោរ។ តែគាត់ ត្រូវក្រុមចោរចាក់មួយកាំបិតចំដើមទ្រូង ប៊ិះចំបេះដូង។ ជនរងគ្រោះ ត្រូវរបួសធ្ងន់ តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕

សូមទស្សនាវីដេអូ៖

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.