Connect with us

បុរសម្នាក់ ឈ្នះក្ដីលុយ ៨ពាន់លានដុល្លារ រឿងថ្នាំពង្រីកដើមទ្រូង

៨ពាន់លានដុល្លារ ក្លាយជាមហាសេដ្ឋីបាត់!

អាមេរិក៖ បុរសអាមេរិក ឈ្មោះ Nicholas Murray បានឈ្នះក្ដី និងត្រូវផ្ដល់ប្រាក់ថ្លៃខូចខាតចំនួន ៨ពាន់លានដុល្លារអាមេរិក ពីក្រុមហ៊ុនឱសថអាមេរិក Johnson & Johnson ហៅកាត់ J&J ទាក់ទងនឹងថ្នាំដែលធ្វើឱ្យដើមទ្រូងរបស់អ្នកប្រើប្រាស់រីកធំ។ នេះជាការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នេះ។

ចៅក្រមនៅទីក្រុង Philadelphia បានសម្រចឱ្យបុរសដែលមានវ័យ ២៦ឆ្នាំខាងលើ ឈ្នះក្ដី លើក្រុមហ៊ុន J&J ។ មេធាវីរបស់ដើមបណ្ដឹងថា ក្រុមហ៊ុន បានយកប្រាក់ចំណេញ ធំជាងសុខភាពអ្នកប្រើប្រាស់ ។

លោក Murray ចាប់ផ្ដើមជួបជាមួយវេជ្ជបណ្ឌិតជាច្រើន កាលពីឆ្នាំ២០០៣ ហើយពេទ្យចិត្តសាស្ត្រម្នាក់ បានចេញវេជ្ជបញ្ជាឱ្យលោកប្រើប្រាស់ថ្នាំ Risperdal របស់ក្រុមហ៊ុន J&J ដើម្បីព្យាបាលសរសៃប្រសាទ។ តែលោក Murray បានសង្កេតឃើញភាពខុសប្រក្រតីលើរាងកាយរបស់ខ្លួន បន្ទាប់ពីបានប្រើប្រាស់ថ្នាំប្រភេទ Risperdal ដោយដើមទ្រូងរបស់គាត់ បានរីកធំ ទៅវិញ។

ក្រុមហ៊ុន J&J បានអះអាងថា ខ្លួននឹងប្ដឹងឧទ្ធរណ៍ ចំពោះការសម្រេចរបស់តុលាការនៅទីក្រុង Philadelphia។

សូមជម្រាបថា ក្រុមហ៊ុន J&J បានប្រឈមមុខនឹងបណ្ដឹងជាច្រើន ទាក់ទងនឹងការមិនជូនដំណឹងឱ្យបានត្រឹមត្រូវ ពីថ្នាំ Risperdal នេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.