Connect with us

ពេជ្រ សូលីកា បង្ហាញរ៉ូបហូលផាមួងខ្មែរ មើលទៅស្រស់ស្អាតខុសប្លែកពីធម្មតា

តិចស្តាយក្រោយ ទាន់គាត់មិនទាន់មានគូប្រចាំចិត្ត

ភ្នំពេញ៖ ទស្សនិកជនធ្លាប់តែឃើញតារាចម្រៀង វ័យក្មេងស្រស់សោភា កញ្ញា ពេជ្រ សូលីកា ចូលចិត្តតែសម្លៀកបំពាក់បែបយុវវ័យ តែម្តងនេះកញ្ញា គ្រងសម្លៀកបំពាក់បែបប្រពៃណី ជាលក្ខណៈរ៉ូបហូលផាមួង មើលទៅពិតជាមានភាពលេចធ្លោ ហើយស្រស់ស្អាត អមជាមួយការតុបតែង ពិតជាប្លែកភ្នែកខ្លាំងណាស់។

តារាចម្រៀងបែបយុវវ័យ កញ្ញា ពេជ្រ សូលីកា ក៏ទើបតែចេញបទចម្រៀងថ្មីៗផងដែរ ពិសេសកញ្ញា បានចាប់ដៃគូសាជាថ្មី ជាមួយប្រុសស្អាត លោក នីកូ ក្រោយពីតារាចម្រៀងទាំងពីរដួងនេះ បានចាកចេញពីផលិតកម្ម “អឹម” ។អ្នកទាំងពីរ ក៏បានទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ ក្នុងការវិលចូលទ្រនំថ្មី។

កាលពីប៉ុន្មានខែមុន កញ្ញា ពេជ្រ សូលីកា ក៏បានបែកធ្លាយរូប Pre-Wedding ជាប្រុសសង្ហា ប៉ុន្តែយ៉ាងណាមិញ កញ្ញា ពេជ្រ សូលីកា ក៏បានបញ្ជាក់ថា គ្រាន់តែជាការថតស្ពតឱ្យសំអាងការតែប៉ុណ្ណោះ មិនមែនជាការពិតជានោះទេ។ ថ្មីៗនេះកញ្ញា ក៏កំពុងតែធ្វើបទ Original Song ដែលត្រៀមចេញក្នុងពេលឆាប់ៗនេះ ក្រោយពីកញ្ញាទទួលបានការសំណូមពរពីមិត្តយុវវ័យ សម្រាប់បទចម្រៀងថ្មី នៅចុងឆ្នាំ២០១៩នេះ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.