Connect with us

ហ្វាង ពីងពីង ហោះមកប៉េកាំងវិញភ្លាមៗ ក្រោយក្រុមហ៊ុនលុបឈ្មោះនាងចេញពីខ្សែភាពយន្ត

មួយរយៈនេះរាសី ហ្វាង ពីងពីង មិនសូវល្អប៉ុន្មានទេ

បរទេស៖ នៅថ្ងៃទី០៩ ខែតុលានេះ ហ្វាង ពីងពីង បានធ្វើដំណើរត្រឡប់មកទីក្រុងប៉េកាំងវិញ ក្រោយហោះទៅកាន់សហរដ្ឋអាមេរិក មិនបានប៉ុន្មានថ្ងៃផងនោះ។

យោងតាមសារព័ត៌មានក្នុងស្រុកមួយបានបញ្ជាក់ថា ក្រុមហ៊ុនភាពយន្ត ដែលបានជ្រើសរើសនាងឱ្យសម្តែងជាតួឯកស្រីបានប្រកាសអញ្ជើញតារាផ្សេងដើម្បីជំនួស ហ្វាង ពីងពីង ដែលកំពុងតែជាប់គាំងនឹងរឿងអាស្រូវឯកជន។ ក្រុមហ៊ុន ក៏បានប្តឹងតារាសម្តែងប្រុស កៅ យីនសៀង ពីបទធ្វើឱ្យប៉ះពាល់ដល់ខ្សែភាពយន្តរបស់ខ្លួន និងទាមទារសំណងរហូតដល់ ៨,៤លានដុល្លារ។

គួរបញ្ជាក់ថា ទាក់ទិននឹងរឿងអាស្រូវបង់ពន្ធដែលមានចំនួនរហូតដល់ ១៣០ លានដុល្លារ របស់ហ្វាង ពីងពីង បានធ្វើឱ្យវិស័យការងាររបស់នាងរងផលប៉ះពាល់មិនតិចឡើយ៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.