Connect with us

ថៃ ផ្ដល់សំណងកន្លះលានដុល្លារឱ្យចិន រឿងខ្លាឃ្មុំស្លាប់

ទីបំផុត ដឹងមូលហេតុស្លាប់របស់ខ្លាឃ្មុំ Panda ដែលជាអំណោយចិន នៅសួនសត្វប្រទេសថៃហើយ

ថៃ៖ សួនសត្វឈៀងម៉ៃ បានប្រកាសថា មូលហេតុដែលធ្វើឱ្យខ្លាឃ្មុំ Panda មួយក្បាលស្លាប់ កាលពីពេលកន្លងទៅ បណ្ដាលមកពីវា គាំងបេះដូង។ ទន្ទឹមនេះ ថៃ នឹងផ្ដល់សំណង ៥០ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋាភិបាលចិន។

ខ្លាឃ្មុំ Panda ឈ្មោះ Chuang Chuang បានស្លាប់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ។ វាជាសត្វដែលជាអំណោយរបស់រដ្ឋាភិបាលចិន ផ្ដល់មកឱ្យរដ្ឋាភិបាលថៃ។

ចិន បានបញ្ជូនអ្នកជំនាញរបស់ខ្លួន មកប្រទេសថៃ ដើម្បីធ្វើកោសល្យវិច័យសពរបស់ខ្លាឃ្មុំ Panda ខាងលើ។ ជាលទ្ធផល ពួកគេ មិនអាចកំណត់មូលហេតុនៃការស្លាប់ ពាក់ព័ន្ធនឹងកង្វះអាហារូបត្ថម្ភ របួស ឬ សារធាតុចម្លែកក្នុងបំពង់ខ្យល់របស់វាបានឡើយ។ ដូច្នេះ គេសន្មតថា វាស្លាប់ដោយសារគាំងបេះដូង។

សួនសត្វឈៀងម៉ៃ នៅសល់ខ្លាឃ្មុំ Panda មួយក្បាលទៀត ឈ្មោះ Lin Hui ដែលជាអំណោយរបស់ចិន ហើយពួកគេ នឹងបន្តថែទាំវា ទោះបីជាមានការស្នើឱ្យរដ្ឋាភិបាលចិន នាំយក Lin Hui ត្រឡប់ទៅកាន់ប្រទេសចិនវិញក៏ដោយ៕

ប្រភព៖ The Nation

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.