Connect with us

មានគម្រោងទៅណាមកណាថ្ងៃចុងសប្ដាហ៍ដល់ថ្ងៃ១៥ គួរត្រៀមអាវភ្លៀងផង

បើមានគម្រោងចុងសប្ដាហ៍នេះ កុំភ្លេចយកអាវភ្លៀង ឆត្រ តាមខ្លួនផង!

ភ្នំពេញ៖ កម្ពុជា នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ចាប់ពីថ្ងៃសៅរ៍ ទី១២ ដល់ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០១៩ ហើយ ចាប់ពីថ្ងៃទី១៦ ដល់ ១៨ តុលា នឹងអាចមានភ្លៀងធ្លាក់ពីតិច ទៅបង្គួរ ដោយក្នុងនោះ ក៏អាចមានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងធនធានទឹក បានបន្ថែមថា តំបន់ខ្ពស់រាប នឹងអាចមានភ្លៀងពីតិចទៅមធ្យម ខណៈតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ។ អាស្រ័យហេតុនេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋ បន្តមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន ជាពិសេសបណ្ដាខេត្តនៅតំបន់វាលទំនាប៕

 

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.