Connect with us

ផេនខេកបង្ហាញវត្តមានលើការដើរម៉ូតក្នុងសម្លៀកបំពាក់សម័យ៨០ មើលទៅប្លែកម៉្យាង

កប់ម៉ងចែខេកមកលើកនេះ

ថៃ៖ ធ្លាប់តែឃើញ ផេន ខេក លេងខ្លួនបែបសម្លៀកបំពាក់សម័យ និង បុរាណ ពេលនេះនាងបានប្តូរស្ទីលតែងខ្លួនបែបសម័យ៨០នៅក្នុងកម្មវិធីដើរបង្ហាញម៉ូតរបស់ម៉ាកយីហោថៃមួយក្នុងកម្មវិធី LA Fashion Week ២០១៩ នៅសហរដ្ឋអាមេរិក។

ក្នុងព្រឹត្តការណ៍នេះដែរ ផេន ខេក បានស្លៀកនូវសម្លៀកបំពាក់ដែលរចនាឡើងក្នុងសម័យឆ្នាំ ១៩៨០ ដែលម៉ូតរ៉ូបមានពណ៌ត្រួយចេកលាយក្រហមស្រស់ឆើតឆាយបន្ថែមជាមួយនឹងស្បែកខ្លា និង ម៉ូតខាងក្រោមមានរាងជាកន្ទុយត្រីលាយជាមួយសូត្រថៃយ៉ាងស្រស់ស្អាតសាកសមជាមួយនឹងរូបរាងដ៏ស្រឡូន និង ខ្ពស់ស្រឡះរបស់នាងជាខ្លាំង។

តារាសម្តែងល្បីឈ្មោះរបស់ថៃម្នាក់នេះបានបង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំងចំពោះបទពិសោធន៍ថ្មីលើកនេះលើឆាកអន្តរជាតិ ហើយនាងពិតជាសប្បាយចិត្តនៅពេលដែលអ្នកចូលរួមក្នុងកម្មវិធីនេះបានយកចិត្តទុកដាក់ទស្សនា និង ផ្តល់ការទះដៃជាកម្លាំងចិត្តផងដែរ៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.