Connect with us

តារាចម្រៀងសម្លេងផ្អែម អ្នកនាង ស៊ុន ស្រីពេជ្រ ចូលរោងការនៅថ្ងៃ២៣ ខែតុលា ខាងមុខនេះហើយ

ដឹងច្បាស់ហើយ Idol ចូលរោងការនៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ

ភ្នំពេញ៖ ប្រិយមិត្តនៅចាំតារាចម្រៀងស្រី សម្លេងផ្អែម ហើយនិយមច្រៀងតែបទ “ទេសចរណ៍” អ្នកនាង ស៊ុន ស្រីពេជ្រ កំពុងតែប្រិយមិត្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញអ្នកនាងបង្ហោះរូបថត Pre-Wedding ជាមួយស្វាមី និងកូនស្រីក៏គួរឱ្យស្រឡាញ់ បានធ្វើឱ្យប្រិយមិត្តជាច្រើនច្រឡំថា “គ្រាន់អ្នកនាងរៀបការរួចហើយ ចុះពេលនេះថាគាត់ចូលរោងការ” តាមពិតពេលនេះប្រិយមិត្តបានដឹងច្បាស់ហើយ បន្ទាប់ពីអ្នកនាង បញ្ចេញនៅសំបុត្រអាពាហ៍ពិពាហ៍របស់ខ្លួន ដល់តារាចម្រៀង តារាសម្តែង និង តារាកំប្លែង ជាច្រើនដួងដើម្បីចូលរួមពិធីមង្គលការរបស់អ្នកនាងផងដែរ។

ថ្ងៃពិសេសរបស់អ្នកនាង ស៊ុន ស្រីពេជ្រ និងស្វាមី លោក តិច សុខដា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ នៅវិមានពិភពថ្មីសែនសុខ “អាគារE” ប្រិយមិត្តប្រាកដជាចង់ដឹងថា តើតារាចម្រៀង តារាសម្តែង និង តារាកំប្លែងណាខ្លះចូលរួមនៅក្នុងពិធីមង្គលការរបស់អ្នកនាង ស៊ុន ស្រីពេជ្រ នៅថ្ងៃនោះ យ៉ាងណាក្រុមការងារ MYTV PLUS នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។

ក្រោយពីទទួលបានដំណឹងនៃថ្ងៃពិសេសរបស់អ្នកនាង ស៊ុន ស្រីពេជ្រ នេះមកក៏ឃើញមានប្រិយមិត្តជាច្រើន ចូលរួម Comment អបអរជាច្រើននាក់ ដោយជូនពរអ្នកទាំងពីរ ស្រឡាញ់គ្នាដល់ចាស់កោងខ្នង៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.