Connect with us

អ្នកទំពែកមានសង្ឃឹមហើយ! អាមេរិក បណ្ដុះសក់បានជោគជ័យហើយពេលនេះ

អ្នកទំពែកមានសង្ឃឹមហើយ! អាមេរិក បណ្ដុះសក់បានជោគជ័យហើយពេលនេះ

បញ្ហាជ្រុះសក់ដល់ថ្នាក់ទំពែក កើតឡើងទាំងប្រុស ទាំងស្រី ហើយបច្ចុប្បន្ន គ្នាយើងខ្លះ វ័យទើបជាង ៣០ឆ្នាំ ក៏ជួបបញ្ហានេះបាត់ទៅហើយ មិនទាន់ដល់វ័យចំណាស់ខ្លាំងផង។ តែបញ្ហានេះ ទំនងអាចព្យាបាលបាន នាពេលខាងមុខ ព្រោះអ្នកវិទ្យាសាស្ត្រអាមេរិក បានសាកល្បងបណ្ដុះសក់ចេញពីក្នុងស្បែកបានដោយជោគជ័យ។

ជោគជ័យលើរបកគំហើញថ្មីនេះ រកឃើញដោយអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានវេជ្ជសាស្ត្រ Sanford Burnham Prebys Medical Discovery និងចែករំលែកនៅសន្និសីទអន្តរជាតិរបស់សមាគម International Society for Stem Cell Research នៅទីក្រុង Los Angeles របស់អាមេរិក កាលពីថ្ងៃទី២៧ ខែមិថុនា ២០១៩។
អ្នកវិទ្យាសាស្ត្រ បានបង្កើតឫសសក់ ដោយប្រើកោសិកាដើម (Stem Cell) របស់មនុស្ស ហើយយកទៅបញ្ចូលក្នុងស្បែកសត្វកណ្ដុរ តាមរយៈរឺស័រល្អិត (Scaffolds)។ ក្រោយមក សក់បានដុះចេញពីស្បែកសត្វកណ្ដុរ តាមរយៈរឺស័រនេះ។ បន្ទាប់ទទួលជោគជ័យលើរបបកំហើញនេះ អ្នកវិទ្យាសាស្ត្រកំពុងសាកល្បងវិធីសាស្ត្រនេះ លើមនុស្ស។
វិធីសាស្ត្រនេះ ពិសេសខុសប្លែកពីវិធីសាស្ត្រផ្សេងទៀត ក្នុងការបណ្ដុះឫសសក់ ដោយសារការផ្គត់ផ្គង់កោសិកាដើម (Stem Cell) គ្មានដែនកំណត់ ហើយអាចប្រមូលបាន សូម្បីតែពេលជោះឈាម។
វេជ្ជបណ្ឌិត Richard Chaffoo ទីប្រឹក្សាក្រុមហ៊ុន Stemson Therapeutics មានស្នាក់ការនៅរដ្ឋ California របស់សហរដ្ឋអាមេរិក បញ្ជាក់ថា ក្រុមហ៊ុន រំពឹងប្រើវិធីសាស្ត្រនេះ ជួយបណ្ដុះសក់ជូនអតិថិជន ដោយប្រើកោសិកាដើម ព្រោះកោសិកាដើម យកចេញពីឈាមរបស់ម្ចាស់ដើម អាចទទួលបានដោយប្រព័ន្ធការពារ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.