Connect with us

ចិនដាក់បង្ហាញគំនូរលើទឹកចំនួន១២០ផ្ទាំងដើម្បីអបអរខួបលើកទី៧០ឆ្នាំនៃការបង្កើតរដ្ឋប្រជាមានិតចិន

ប្លែកភ្នែកជាមួយគំនូរ និង ទេសភាពធម្មជាតិ

ប្រទេសចិន៖ ការដាក់តាំងពិពណ៌ភាគច្រើនគឺតែងដាក់បង្ហាញនៅក្នុងអាគារពោរពេញដោយម៉ាស៊ីនត្រជាក់ ប៉ុន្តែបើក្រឡេកមើលនៅប្រទេសចិនវិញ ការតាំងពិពណ៌ជាពិសេសមួយសម្រាប់ប្រារព្ធខួបលើកទី៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញរូបគំនូរជាច្រើនលើទឹកដែលស្ថិតនៅលើទេសភាពបឹងនៃភាគខាងលិច ខេត្តចឺជាំង ប្រទេសចិន។

គួរបញ្ជាក់ថា រូបគំនូរចំនួន១២០ផ្ទាំងបានបង្ហាញពីទេសភាពក្នុងស្រុកដែលមានប្រវត្តិជាង ២៥០០ ឆ្នាំ សម្រាប់តាំងបង្ហាញដល់ក្រុមទេសចរដែលធ្វើដំណើរតាមទូក ដើម្បីទស្សនាតាមលំដាប់ដែលមានរៀបជា២ជួរជាមួយនឹងទេសភាពបឹង ព្រៃភ្នំធម្មជាតិផងដែរដែលភ្ញៀវទេសចរអាចផ្តិតយករូបភាពបានយ៉ាងស្រស់ត្រកាល៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.