Connect with us

ចម្លាក់ក្នុងស.វទី៩ របស់កម្ពុជា ត្រូវបានរឹបអូសពីកន្លែងដេញថ្លៃនៅអាមេរិក

អរគុណដែលប្រគល់មកឱ្យកម្ពុជាវិញ!

អាមេរិក៖ ចម្លាក់ ដែលត្រូវបានរឹបអូសពីកន្លែងដេញថ្លៃមួយនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទិ១២ ខែកញ្ញា ឆ្នាំ២០១៩ នឹងត្រូវប្រគល់ជូនប្រទេសកម្ពុជាវិញ តាមរយៈអង្គភាពគយ និងអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក។

ភ្នាក់ងារពិសេសសាន់ហ្វ្រាន់ស៊ីស្កូ លោក David Keller សហការជាមួយភ្នាក់ងារពិសេសនៅញូវយ៉កលោក John Paul Labbat បានរឹបអូសចម្លាក់របស់ខ្មែរ ដែលមានអាយុកាល ចន្លោះពីឆ្នាំ ៩២១-៩៤៥ នៃគ.ស. មានតម្លៃប្រហែល ៣៥ម៉ឺនដុល្លារអាមេរិក។ ចម្លាក់នេះ គឺជារូបព្រះសិវៈ និងព្រះនាងឱមា ដែលត្រូវបានរឹបអូសក្នុងប្រតិបត្តិការដែលមានឈ្មោះថា Indochinese Peninsula Plunder ពីក្រុងញូវយ៉ក។

យោងតាមអង្គភាពរបស់អាមេរិក បានឱ្យដឹងថា ដើមឡើយចម្លាក់នេះ ស្ថិតក្នុងដៃរបស់មនុស្សម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា មុនគាត់ស្លាប់នៅឆ្នាំ២០១៥។ គេមិនដឹងច្បាប់ពីកាលបរិច្ឆេទជាក់លាក់ នៃការបញ្ជូនចម្លាក់នេះ មកកាន់ប្រទេសកម្ពុជានៅឡើយទេ ដោយភាគីកម្ពុជា និងអាមេរិក កំពុងរៀបចំដំណើរការនេះ៕

ប្រភព៖ US Immigration and Customs Enforcement

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.