Connect with us

ទោះជាចាញ់ច្រើនក៏ដោយ លោក តាវុិចទ័រ នៅតែបន្តគាំទ្រក្រុមជម្រើសជាកម្ពុជា

ស៊ូៗគោព្រៃកម្ពុជា ចាត់ទុកជាបទពិសោធន៍ទៅចុះ

ភ្នំពេញ៖ កាលពីម្សិលមិញក្រុមជម្រើសកម្ពុជាប្រកួតជាមួយប្រទេសអ៊ីរ៉ង់ ក្នុងវគ្គជម្រុះជុំទី២ FIFA World Cup Qatar ២០២២ ដោយកម្ពុជាចាញ់ក្នុងលទ្ធផល ១៤ ទល់នឹង ០ ដែលធ្វើឱ្យប្រិយមិត្តកម្ពុជាជាច្រើនស្រក់ទឹកភ្នែក អាណិតដល់ក្រុមជម្រើសជាតិកម្ពុជា ព្រោះយើងចាញ់គេក៏ដោយសារតែមាឌ កម្ពស់ ការលេងរបស់យើងនៅមានកំរិត។

ប៉ុន្តែកាលពីម្សិលមិញនេះក៏បានឃើញហ្វេសប៊ុករបស់លោក តាវុិចទ័រ ផលិតករកំប្លែងប្រចាំ CBS ក៏បានបង្ហោះមួយជូនដល់ក្រុមជម្រើសជាតិកម្ពុជាដោយនិយាយថា “ក្រុមគោព្រៃកម្ពុជាជាទីស្រឡាញ់! សូមប្អូនៗកុំបាក់ទឹកចិត្ត សូមចាត់ទុកជាបទពិសោធន៏។ បងបានឃើញហើយ ប្អូនៗខិតខំប្រឹងប្រែងណាស់។ ខ្ញុំនៅតែជាអ្មកគាំទ្រអ្នកដដែល” នេះជាសម្ដីចេញពីចិត្តរបស់លោក តាវុិចទ័រ ដែលគាត់ស្រឡាញ់ក្រុមគោព្រៃកម្ពុជា ទោះជាចាញ់ក៏ដោយគាត់នៅតែបន្តគាំទ្រជានិច្ច យ៉ាងណាក៏ឃើញមានហ្វេនជាច្រើនក៏នៅតែបន្តគាំទ្រក្រុមជម្រើសជាតិកម្ពុជាផងដែរ៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.