Connect with us

ឡើងកម្សត់ “សង្សារមួយរៀលៗ” ឆាយ វីរៈយុទ្ធ ត្រៀមចេញ MV ថ្មីក្នុងឆាប់ៗនេះហើយ(មានវីដេអូ)

ព្រោះតែគេមានជាងយើង ទើបគេចាកចេញពីយើង

ភ្នំពេញ៖ ទើបតែរីករាយបន្ទាប់ពីលោក ឆាយ វីរៈយុទ្ធ ស្វាគមន៍សមាជិកគ្រួសារថ្មី គឺកូនស្រីសំណព្វចិត្តដ៏គួរឱ្យស្រឡាញ់ ហើយលោក ឆាយ វីរៈយុទ្ធ ក៏ត្រៀមចេញនៅបទបែបស្រុកស្រែមួយដ៏កម្សត់ ចាប់ដៃគូសម្តែងជាមួយកញ្ញា ឌួង ម៉ានិច្ច ទស្សនិកជនបើបានទស្សនាបទនេះហើយប្រាកដជារំជួលចិត្ត ព្រោះតែទឹកប្រាក់ ត្រូវគេតាមបំបែក ឈ្នានីសគ្រប់ពេលវេលា។

បទថ្មីរបស់លោក ឆាយ វីរៈយុទ្ធ មានចំណងជើងថា “សង្សារមួយរៀលៗ” ស្តាប់ហើយពិតជាកម្សត់ ខ្លាំងណាស់ពិសេសសម្រាប់មិត្តយុវវ័យដែលមិនសូវមានទ្រព្យសម្បតិ្តដូចជាអ្នកមាន ពិសេសចំពោះប្រិយមិត្តដែលមានសាច់រឿងដូចក្នុងបទចម្រៀងមួយបទនេះ ប្រាកដជាស្រក់ទឹកភ្នែក។ តារាចម្រៀង ពូកែស្រែកម្នាក់នេះក៏កំពុងតែជោគជ័យផងដែរ ទាំងវិស័យសិល្បៈ នឹងជំនួញដីឡូត៍ មិនត្រឹមតែប៉ុណ្ណឹងនោះលោក ក៏ទទួលបានការកោតសរសើរពីសំណាក់ហ្វេនជាច្រើនាក់ បានហៅថាលោកជាបុរសមួយដែលស្រឡាញ់ភរិយា ទោះជារវល់យ៉ាងណាក៏លោកតែងតែនាំភរិយាធ្វើដំណើរកម្សាន្តទោះជិតឆ្ងាយក៏មិនដែលភ្លេចនោះឡើយ៕

សូមទស្សនាវីដេអូ​៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.