Connect with us

Man Utd ត្រៀមចុះកុងត្រាជាមួយដៃគូឧបត្ថម្ភថ្មី ខណៈបច្ចុប្បន្នក្លិបកំពុងដុនដាប

លុយចូលរហូត តែក្លិបវិញ ដូចយ៉ាប់យឺនដល់ហើយ!

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយដៃគូសហការឧបត្ថម្ភធំៗមួយចំនួន ដើម្បីដាក់ស្លាកសញ្ញានៅលើអាវប្រកួត ចាប់ពីឆ្នាំ២០២១តទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports ។

បច្ចុប្បន្ន Man Utd កំពុងមានកុងត្រាជាមួយក្រុម Chevrolet ដែលបានចុះកុងត្រា កាលពីឆ្នាំ២០១៤ ក្នុងទឹកប្រាក់ប្រមាណ ៤៥០លានផោន ដែលមានសុពលភាព ៧ឆ្នាំ។ កុងត្រានេះ ធ្វើឱ្យ Man Utd មានទទួលបានប្រាក់ឧបត្ថម្ភច្រើនជាងក្លិបនានា នៅលើពិភពលោក។

យ៉ាងណាមិញ សម្រាប់កុងត្រាថ្មី ដែល Sky Sports បានចុះផ្សាយ ត្រូវបានរំពឹងថា Man Utd នឹងទទួលបានប្រាក់ឧបត្ថម្ភ កាន់តែច្រើនថែមទៀត ទោះបីជាក្រុមបិសាចក្រហម កំពុងជួបវិបត្តិធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ដោយកំពុងស្ថិតនៅលេខ១២ ក្នុងតារាក្របខ័ណ្ឌ EPL ។ អ្នកគាំទ្រ បានរិះគន់ម្ចាស់ក្លិប ដែលគម្រិះ មិនហ៊ានចំណាយលុយទិញកីឡាករចូល ខណៈក្លិបមានចំណូលដ៏ច្រើនសន្ធឹកសន្ធាប់៕

ប្រភព៖ Sky Sports

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.