Connect with us

ឈប់​ញ៉ាំ​អាហារ​កំប៉ុង​ ​មក​ញ៉ាំ​អាហារ​ធម្មជាតិ​ ​អាច​ជួយ​បង្ការ​ជំងឺ​បាក់ទឹកចិត្ត​បាន​

ឈប់​ញ៉ាំ​អាហារ​កំប៉ុង​ ​មក​ញ៉ាំ​អាហារ​ធម្មជាតិ​ ​អាច​ជួយ​បង្ការ​ជំងឺ​បាក់ទឹកចិត្ត​បាន​

​ដូច​ធ្លាប់​បាន​ប្រាប់​ជាច្រើនលើក​ច្រើនសា​រហើយ​ ​អាហារ​កំប៉ុង​ ​មិន​ត្រឹម​មិនល្អ​ចំពោះ​សុខភាព​នោះ​ទេ​ ​ក៏​មូលហេតុ​មួយ​ ​នាំឲ្យកើត​ជំងឺ​បាក់ទឹកចិត្ត​ទៀត​ ​ហេតុនេះ​គួរ​ប្តូរ​របប​អាហារ​ពី​ការ​ញ៉ាំ​អាហារ​កំប៉ុង​ ​ទៅ​ញ៉ាំ​អាហារ​ធម្មជាតិ​វិញ​ទើប​ល្អ​ ​ដូចជា​បន្លែ​ ​និង​សាច់​ត្រី​ជាដើម​។​



​ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ​ ​Macquarie​ ​ប្រទេស​អូ​ស្រា្​ត​លី​ ​បាន​រក​ឃើញថា​ ​ការ​ផ្លាស់​ប្តូរ​របប​អាហារ​ប្រចាំថ្ងៃ​ ​ដែល​ធ្លាប់តែ​ជា​គ្រឿង​កំប៉ុង​ ​អាហារ​កញ្ចប់​ដែល​រក្សាទុក​បាន​យូរ​ ​ទៅ​ញ៉ាំ​អាហារ​ធម្មជាតិ​ ​មាន​ត្រី​ ​សាច់​ ​បន្លែ​ស្រស់​ៗ​វិញ​ ​អាច​ជួយ​សុខភាព​ខួរក្បាល​បាន​ប្រសើរ​ឡើង​ ​ពិសេស​ឃ្លាតឆ្ងាយ​ពី​បញ្ហា​បាក់ទឹកចិត្ត​។​

​ការ​អះអាង​បែបនេះ​ ​បន្ទាប់ពី​ក្រុម​ស្រាវជ្រាវ​ ​បាន​ពិសោធ​លើ​របប​អាហារ​និស្សិត​សរុប​ ​៧៦នាក់​ ​សុទ្ធសឹង​ទម្លាប់​ញ៉ាំ​គ្រឿង​កំប៉ុង​ ​និង​អាហារ​កញ្ចប់​ ​ដែល​បង្ក​ឲ្យ​ពួកគេ​ឧស្សាហ៍​កើតមាន​បញ្ហា​បាក់ទឹកចិត្ត​។​

​ក្រោយពេល​ណែនាំ​ឲ្យ​ប្តូរ​ទម្លាប់​មក​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន​ ​និង​សារធាតុ​រ៉ែ​ ​មាន​ដូចជា​ ​បន្លែ​ ​ផ្លែឈើ​ ​ត្រី​សាច់​ស្រស់​ៗ​ ​ក្រុម​និស្សិត​ទាំងនោះ​ ​ទទួល​បាន​លទ្ធផល​គួរឲ្យ​កត់សម្គាល់​ ​ពោល​ត្រឹម​រយៈពេល​ ​២១ថ្ងៃ​ ​ពួកគេ​ទទួល​បាន​អារម្មណ៍​ស្រស់ថ្លា​ ​ហើយ​អត្រា​បាក់ទឹកចិត្ត​ ​(​ការ​ព្រួយបារម្ភ​)​ ​បាន​ថយ​ចុះ​គួរឲ្យ​កត់សម្គាល់​ ​ដោយ​ផ្អែក​តាម​ការស្ទង់មតិ​ ​គឺ​បាន​ធ្លាក់ចុះ​ ​ពី​កម្រិត​ពិន្ទុ​ ​៧,២​ ​មក​នៅ​ត្រឹម​ ​៤,៤​ ​ប៉ុណ្ណោះ​។​

​ដោយ​ឃើញ​លទ្ធផល​វិជ្ជមាន​បែបនេះ​ ​លោក​ ​Healther​ ​Francis​ ​វេជ្ជបណ្ឌិត​ដឹកនាំ​ការស្រាវជ្រាវ​ខាងលើ​ ​បាន​លើកទឹកចិត្ត​ឲ្យ​គ្រប់គ្នា​ញ៉ាំ​អា​ហា​រស្រស់ៗ​ពី​ធម្មជាតិ​ឲ្យបាន​ច្រើន​ ​ជំនួស​ឲ្យ​អាហារ​វេច​ខ្ចប់​ ​ឬ​អាច​រក្សាទុក​បាន​យូរ​ ​ដែល​ពុំ​មាន​ផ្តល់​ប្រយោជន៍​ដល់​ខួរក្បាល​ប៉ុណ្ណោះទេ​ ​បែរជា​បំផ្លាញ​សុខភាព​ខួរក្បាល​ទៅវិញ​៕​

ប្រភព៖ Hellokrupet

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com