Connect with us

វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក

ទូទឹកកកទៀតហើយ លើកនេះវៀតណាមម្ដង!

ហូជីមិញ៖ តុលាការ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ បានសម្រេចផ្តន្ទាទោសប្រហារជីវិត បុរសម្នាក់ ដែលបានសម្លាប់អតីតមិត្តស្រីរបស់ខ្លួន ដោយកាត់សាកសពជាបំណែកៗ រួចដាក់ក្នុងទូទឹកកក។ អំពើឃាតកម្មនេះ បានកើតឡើងកាលពីខែមិថុនា ឆ្នាំ២០១៨។

ទណ្ឌិតឈ្មោះ Vu Ngoc Hieu អាយុ ៣០ឆ្នាំ ធ្លាប់ជាសង្សាររបស់ឈ្មោះ D.Y.N អាយុ ២៨ឆ្នាំ ចន្លោះពីឆ្នាំ២០១០ ដល់ ២០១៧។ អ្នកទាំងពីរ បានឈ្លោះប្រកែកគ្នា រួចក៏បានចែកផ្លូវពីគ្នា។ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះ បានប្រាប់អតីតមិត្តប្រុសខ្លួនថា គាត់នឹងរៀបការជាមួយមិត្តប្រុសថ្មីរបស់គាត់ ដែលធ្វើឱ្យជនដៃដល់ សម្រេចធ្វើការសម្លាប់រូបនាង ដោយកាត់សពជាបំណែកៗដាក់ចូលទូរទឹកកក នៅយប់ថ្ងៃដដែល ក្រោយពីចូលរួមក្នុងពិធីជប់លៀងមួយ នៅផ្ទះជនដៃដល់។ របស់របររបស់ជនរងគ្រោះ រួមមាន លុយសុទ្ធ ទូរស័ព្ទដៃ និងគ្រឿងអលង្ការ ត្រូវបានជនដៃដល់ប្រមូលយកទាំងអស់។

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ទើបជនដៃដល់ បានសម្រេចចិត្តយកបំណែកសពជនរងគ្រោះ ចេញពីក្នុងទូទឹកកក រួចដាក់ក្នុងវ៉ាលី និងកាតុង ក្នុងបំណងយកទៅបោះចោល នៅផ្ទះមិត្តភ័ក្តិរបស់ខ្លួន នៅខេត្ត Tay Ninh ដែលមានចម្ងាយប្រហែល ៨៥គ.ម ពីផ្ទះរបស់ជនដៃដល់។ ក្រោយមានការសង្ស័យ មិត្តភ័ក្តិរបស់ជនដៃដល់ បានឆែកវ៉ាលីមើល ក៏ប្រទះឃើញបំណែកសព ហើយរាយការណ៍ទៅសមត្ថកិច្ច។

សូមជម្រាបថា ចំពោះករណីនេះ តុលាការ តម្រូវឱ្យទណ្ឌិត ផ្ដល់សំណង ១៧២០០ ដុល្លារអាមេរិក ដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ៕

ប្រភព៖ Tuoitre News

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.